ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការឡើងវិញធ្វើប៉ាស្ព័រថ្មី

អាជ្ញាធរខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការឡើងវិញធ្វើប៉ាស្ព័រថ្មី

បាត់ដំបងៈរាជរដ្ឋាភិបាលកម្ពុជាបានសម្រួលដល់ការធ្វើលិខិតឆ្លងដែនជូន ដល់ប្រជាពលរដ្ឋទូរទៅទាំងពីរភេទ រួមមានកុមារ និង ព្រះសង្ឃផងនោះ នៅ តាមបណ្តាខេត្ត១ចំនួន ដើម្បីជាភាពងាយស្រួលដល់ប្រជាពលរដ្ឋចំណេញទាំងពេលវេលា ទាំងសារហ៊ុយ ទាំងការស្នាក់នៅ ដោយធ្វើដំណើរទៅឆ្ងាយដល់រាជ ធានីភ្នំពេញទៀតទេ។

លោកឧត្តមសេនីយ៏ទោ អ៊ឺម ស៊ីយ៉ុត,អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែនបាន ឲ្យដឹងថា លិខិតឆ្លងដែនឬ(ប៉ាស្ព័រ)នេះគឺ ប្រើប្រាស់បានទូរទៅនិងមានសុពល ភាពរយៈពេល១០ឆ្នាំ ដូចធ្វើនៅរាជធានីភ្នំពេញដែរ។

លោកបន្តថា បងប្អូនប្រជាពលរដ្ឋៗដែលមានភារៈកិច្ចចាំបាច់ ដើម្បីឆ្លងដែនចេញទៅក្រៅប្រទេស ដូចជាទៅជាជំនួញ ធ្វើការងាររដ្ឋ ក្រុមហ៊ុនឯកជន ដំណើរទេសចរណ៏កំសាន្ត ឬទៅព្យាបាលជម្ងឺជាដើម អាចធ្វើប៉ាស្ព័របានដោយឆាប់រហ័សតាមដំណាក់កាលដែលត្រូវធ្វើ ដោយភ្ជាប់អត្តសញ្ញាណប័ណ្ណមកជាមួយផង។

លោកឧត្តមសេនីយ៍ទោបន្តថា រាជរដ្ឋាភិបាលបានផ្តល់លិខិតឆ្លងដែននេះនៅ កៀកនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពួកគាត់និងចំណេញពេលវេលាសព្វគ្រប់បែបយ៉ាងច្រើន។

បច្ចុប្បន្នមានខេត្តចំនួន៣ដែលកំពុងបំរើសេវាផ្តល់លិខិតឆ្លង ដែនជូនដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

លោកវរៈសេនីយ៏ឯក កាំង កុសល,ប្រធានសាខាផ្តល់លិខិតឆ្លងដែនខេត្តបាត់ ដំបងបានឲ្យដឹងថា ចាប់តាំងពីដំណើរការផ្តល់ជូនលិខិតឆ្លងដែនឡើងវិញនៅថ្ងៃទី០៦មិថុនាឆ្នាំ២០១៨នេះ ក្រោយពីផ្អាក១រយៈមក។

បងប្អូនប្រជាពលរដ្ឋទាំងពីរភេទបានសម្រុកមកធ្វើប៉ាស្ព័រ ក្នុង១ថ្ងៃជាមធ្យម២ទៅ៣០០នាក់។

លោកបន្តថា ទីតាំងដែលផ្តល់ជូនស្ថិតនៅភូមិជនិក ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង៕លោកបន្តថា ពួកគាត់ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ។ករណីមិនមានអត្តសញ្ញាណប័ណ្ណ ត្រូវយកសៀវភៅគ្រួសារ ឬសំបុត្រចម្លងកំណើត,សៀវភៅស្នាក់នៅ,បើជាព្រះសង្ឃ យកប័ណ្ណឆាយាល័ក្ខ។

លោកបន្តថា រីឯតម្លៃរសេវាប៉ាស្ព័រធម្មតា ១០០ដុល្លាររយៈពេល១៥ថ្ងៃ,សេវាឆាប់រហ័សកម្រិតមធ្យម១៥០ដុល្ការរយៈពេល៧ថ្ងៃ,និងសេវាឆាប់រហ័ស២០០ ដុល្លារ រយៈពេល០១ថ្ងៃ ក្នុងតារាងរដ្ឋបាលកំណត់ត្រឹមត្រូវ៕

Leave a Reply

Your email address will not be published. Required fields are marked *