ទំព័រដើម / កីឡា / អេស្ប៉ាញតែងតាំងគ្រូថ្មី មុន World Cup ១ថ្ងៃ ក្រោយ បណ្តេញ Lopetegui រឿងព្រមព្រៀងជាមួយ Real ស្ងាត់ៗ

អេស្ប៉ាញតែងតាំងគ្រូថ្មី មុន World Cup ១ថ្ងៃ ក្រោយ បណ្តេញ Lopetegui រឿងព្រមព្រៀងជាមួយ Real ស្ងាត់ៗ

បាល់ទាត់ ៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានបណ្តេញលោក Julen Lopetegui ចេញពី​តំណែងជាគ្រូបង្វឹកមុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីមកដល់១ថ្ងៃ ក្រោយ​ពីរូបលោកត្រូវបានក្រុមអធិករាជស Real Madrid តែងតាំងជាអ្នកចាត់ការថ្មី។

Real Madrid បានប្រកាសកាលពីថ្ងៃអង្គារទី១២ ខែមិថុនាថា លោក Julen Lopetegui នឹងមកជំនួសតំណែងលោក Zinedine Zidane ដែលចាកចេញ ដោយផ្តល់កិច្ចសន្យារយៈពេល ៣ឆ្នាំ។ ដោយសារតែបញ្ហាខាងលើនេះហើយ​ ទើបសហព័ន្ធបាល់ទាត់អេស្ប៉ាញហៅកាត់ថា RFEF បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការដកតំណែងលោក Lopetegui ថា​ ដោយសារ​​លោកបានព្រមព្រៀងស្ងាត់ៗជាមួយក្រុមជើងឯក Champions League ១៣សម័យ ដោយមិន​បានផ្តល់ដំណឹងដល់សហព័ន្ធ។

(គ្រូថ្មីលោក Fernando Hierro)

សូមបញ្ជាក់ថា បុរសវ័យ៥១ឆ្នាំរូបនេះមកកាន់តំណែងជាគ្រូបង្វឹកអេស្ប៉ាញជំនួស លោក Vicente Del Bosque ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៦ ទើបតែបានព្រមព្រៀងបន្ត កិច្ចសន្យាថ្មីជាមួយម្ចាស់ពាន World Cup ឆ្នាំ២០១០ និងអឺរ៉ូ ២សម័យ ឆ្នាំ២០០៨ និង២០១២ រហូតដល់ឆ្នា២០២០ កាលពីមុននេះទេ ហើយចាប់តាំងពីលោកមកកាន់តំណែងអេស្ប៉ាញ មិនដែលបរាជ័យឡើយក្នុងចំណោម២០ប្រកួត ហើយភ្លាមៗនោះអេស្ប៉ាញក៏បានតែងតាំង លោក Fernando Hierro ដែល​ធ្លាប់​ជា​ប្រធាន​ផ្នែក​កីឡា​របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ជា​គ្រូ​បង្វឹក​ថ្មីរបស់​ក្រុម ក្នុង​យុទ្ធនាការ World Cup ២០១៨ នេះ ខណៈថ្ងៃ​បើក ឆាក World Cup ដំបូង​អេស្ប៉ាញ​ត្រូវ​ជួប​ព័រទុយហ្គាល់៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *