ទំព័រដើម / កីឡា / សហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាដាណាធ្វើម្ចាស់ផ្ទះរួមគ្នា World Cup ២០២៦

សហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាដាណាធ្វើម្ចាស់ផ្ទះរួមគ្នា World Cup ២០២៦

បាល់ទាត់ ៖ សហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាដាណាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀប​ ចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026​ រួមគ្នា ក្រោយពីទទួលជ័យជម្នះលើ ម៉ារ៉ុកតាមរយៈ​ការបោះឆ្នោតពីសមាជិករបស់អង្គការបាល់ទាត់ពិភពលោក ចំនួន២១១នាក់ មកពី៦ ទ្វីបកាលពី​យប់មិញ (ថ្ងៃពុធ ទី១៣ ខែមិថុនា) ស្របពេលមេដឹកនាំនៃប្រទេសទាំង៣ បានសរសេរសារអបអរសាទរលើបណ្តាញសង្គម Telegram។

សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នឹងបង្កើនចំនួនក្រុមពី៣២ដល់៤៨ ប្រទេសជាលើកដំបូង និងមាន៣ប្រទេសធ្វើជាម្ចាស់ផ្ទះរួមគ្នា ខណៈកិច្ចប្រជុំកំពូលរបស់ FIFA កាលពីយប់មិញនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយប្រទេសទាំង៣មានសំឡេងគាំទ្រ១៣៤ សន្លឹក ខណៈប្រទេសម៉ារ៉ុកបានសំឡេងគំាទ្រត្រឹម៦៥។ សហម្ចាស់ផ្ទះទាំង៣បានស្នើរៀងៗ ខ្លួន ក្នុងនោះសហរដ្ឋ​អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះចំនួន៦០ប្រកួត ចំណែកម៉ិកស៊ិក និងកាណាដា ១០ប្រកួតម្នាក់ និងប្រើកីឡដ្ឋាន១៦ដែលជ្រើសចេញពីកីឡដ្ឋាន២៣នៃប្រទេសទាំង៣។

សូមរំលឹកថា សហរ​​ដ្ឋអាមេរិកធ្លាប់បានសិទ្ធិធ្វើម្ចាស់ផ្ទះម្តងក្នុងឆ្នាំ១៩៩៤ ប៉ុន្តែបរាជ័យ នៅឆ្នាំ២០២២ ខណៈម៉ិចស៊ិកធ្លាប់​ធ្វើម្ចាស់ផ្ទះ២ដង ក្នុងឆ្នាំ១៩៧០ និង១៩៨៦ រីឯកាណាដា វិញធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ផ្នែកនារីក្នុងឆ្នាំ២០១៥ ចំណែកម៉ារ៉ុកនេះជាបរាជ័យលើកទី៥ ក្នុងការប្រជែងដើម្បីបានសិទ្ធិ​ជា​ម្ចាស់ផ្ទះព្រឹត្តិការណ៍៤ឆ្នាំម្តងនេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *