ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រី៥ប្រទេសចំនួនប្រាំ ចូលរួមប្រជុំសម្រាប់គម្រោងលើកកម្ពស់សុខភាព

មន្ដ្រី៥ប្រទេសចំនួនប្រាំ ចូលរួមប្រជុំសម្រាប់គម្រោងលើកកម្ពស់សុខភាព

កំពង់ធំ៖ប្រទេសចំនួនប្រាំ បានចូលរួមក្នុងសិក្ខាសាលាពិភាក្សាស្តីពីការ បង្ហាញនិងវិភាគលទ្ធផល ដើម្បីរៀបចំផែនការ និងធ្វើឲ្យមាននិរន្តរភាព នៃគម្រោងអោប របស់អង្គការអាដ្រាកម្ពុជា សំដៅការលើកកម្ពស់សុខភាព។

ថ្លែងក្នុងសិក្ខាសាលាស្តីពី ការបង្ហាញនិងវិភាគលទ្ធផល ដើម្បីរៀបចំផែនការធ្វើឲ្យមាននិរន្តរ នៃភាពគម្រោងអោបលោក គង់ ផាណូ មន្ត្រីទំនាក់ទំនងសាធារណៈបានថ្លែងថា៖ថ្ងៃនេះក្រុមការងារគម្រោងអោបានជួបប្រជុំគ្នានៅក្នុងខេត្តកំពង់ធំ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដែលមានមកពីប្រទេសកាណាដា រ៉ូវ៉ាន់ដា ហ្វីលីពីន ភូមា និងប្រទេសកម្ពុជា។

ពួកគេគឺជាអ្នកអនុវត្តនូវគម្រោងរួមមួយដែលមានច្រើនប្រទេស ដែលគម្រោងនោះមានឈ្មោះថាគម្រោងគាំពារសុខភាពមាតា ទារក និង កុមារនៅតំបន់ដាច់ស្រយាលតាមរយៈការថែទាំសុខភាព និង ការចូលរួមពីសហគមន៍ (ហៅកាត់ថាគម្រោងអោប) ដែលរហូតមកដល់ពេលនេះគឺឈានដល់រយៈពេលពាក់កណ្តាលគម្រោងហើយ។ កិច្ចប្រជុំនេះគឺដើម្បីធ្វើការវិភាគលទ្ធផលពាក់កណ្តាលគម្រោង និងធ្វើផែនការបន្តសម្រាប់សកម្មភាពបន្ថែម ដើម្បីធ្វើឲ្យប្រសើរឡើងនូវលទ្ធផល ទិសដៅ និងនិរន្តរភាពរបស់គម្រោង។

អ្នកស្រី អាណាលីន ព្រុស តំណាងម្ចាស់ជំនួយនៃអង្គការអាដ្រាបានឲ្យដឹងថា! គម្រោងអោបគឺជាគម្រោងដែលមានរយៈពេល៤ឆ្នាំគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយធ្វើការបម្រើដល់ម្តាយៗ និងកុមារៗរស់នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ភូមា ហ្វីលីពីន និងរ៉ូវ៉ាន់ដា ដែលបំរើដល់ប្រជាជនចំនួនប្រមាណ១០០,០០០ នាក់ ដែលនៅក្នុងនោះប្រហែលមួយភាគបីជាកុមារ។

គម្រោងអោបក៏បានផ្សព្វផ្សាយដល់សារធារណៈជនឱ្យបានដឹងស្តីពីសុខភាពមាតា ទារក និង កុមារនៅក្នុងប្រទេសកាណាដាផងដែរ។ នៅក្នុងប្រទេសកម្ពុជា គម្រោងអោបបានធ្វើការជាមួយ១៦៨ភូមិដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ជ័យសែន រវៀង និង សណ្តាន់ ហើយក៏កែលំអជីវិតប្រពលរដ្ឋដោយផ្ទាល់ចំនួនប្រមាណ៣៩៩នាក់។

គម្រោងអោបផ្តោតជាសំខាន់ទៅលើការធ្វើឱ្យមានភាពប្រសើរឡើង និង ជួយសង្គ្រោះដល់ជីវិតស្ត្រីក្នុងវ័យបន្តពូជ ទារក និង កុមារអាយុក្រោម៥ឆ្នាំ។ គោលបំណងទាំងអស់នេះត្រូវបានសម្រេចតាមរយៈការប្រាស្រ័យទាក់ទង សុខភាពនិងអាហារូបត្ថម្ភ ការផ្លាស់ប្តូរឥរិយាបថ និង ការកសាង និង ពង្រឹងសមត្ថភាពបុគ្គលិក ព្រមទាំងប្រព័ន្ធមណ្ឌលសុខភាព។

កម្មវិធីបណ្តុះបណ្តាលសំរាប់អ្នកស្ម័គ្រចិត្តសុខភាពសហគមន៍ ឆ្មបបុរាណ បុគ្គលិកពេទ្យ និង ឆ្មប គឺជារឿងចំបងសំរាប់ការពង្រឹងនេះ។ ការណែនាំផ្នែកកសិកម្មពង្រីកសក្តានុពលរបស់ខ្លួនទៅលើថ្នាក់អាហារូបត្ថម្ភដោយការបង្រៀនដល់អ្នកម្តាយពីវិធីដាំដើមឈើហូបផ្លែនិងបន្លែដែមានជីវជាតិនៅក្នុងសួនដំណាំ របស់ខ្លួន (សួនផ្ទះបាយ) សម្រាប់គម្រោងអោបដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា

គិតមកដល់ចុងឆ្នាំទី២នៃគម្រោងលទ្ធផលសម្រេចបានដោយសង្ខេបរួមមាន ការបណ្តុះបណ្តាលស្តីពីសុខភាពមាតាទារកនិងកុមារដែលពាក់ព័ន្ធទៅនឹងកង្វះអាហារូបត្ថម្ភមធ្យមនិងធ្ងន់ធ្ងរ ការប្រជុំក្រុមសុខភាពមាតានិងកុមារលើការបង្ការជម្ងឺនានានិងការថែទាំសមស្របសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ និង កុមារី និង

កុមារាអាយុក្រោម៥ឆ្នាំ រួមទាំងសកម្មភាពអាហារូបត្ថម្ភសំខាន់ៗ និង ការស្តារអាហារូបត្ថម្ភតាមរយៈការសិក្សាទៅលើគ្រួសារល្អប្លែកនិងការចម្អិនអាហារ កម្មវិធីការផ្លាស់ប្តូរឥរិយាបថតាមរយៈការផ្សាយវិទ្យុប្រចាំសប្តាហ៍ដែលមានព័ត៌មានស្តីពីសុខភាពនិងអាហារូបត្ថម្ភ គម្រោងអោបបានទទួលការឧបត្ថម្ភថវិកាជាចំនួនទឹកប្រាក់សរុប ២៦លានដុល្លារកាណាដា ដែលនៅក្នុងនោះប្រហែលជា២១លានដុល្លារកាណាដាបានទទួលមកពីមូលនិធិសកលនៃរដ្ឋាភិបាលកាណាដា និង៥ លានដុល្លារទៀតបានមកពីអង្គការអាដ្រាកាណាដា និង ដៃគូរបស់គេ។

មានប្រសាសន៏នៅក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ប្រាក់សារ៉ាត់ អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះអង្គការអាដ្រា ដែលបានជ្រើសយកខេត្តកំពង់ធំ ជាខេត្តគោលដៅសម្រាប់កិច្ចប្រជុំនេះ ព្រោះសិក្ខាសាលានេះមានសារៈសំខាន់ៗដូចជា ១កែសម្រួលប្រព័ន្ធនិងគុណភាពសេវាសុខាភិបាល ដែលផ្តល់ជូនដល់ស្ត្រីជាម្តាយ ស្ត្រីមានផ្ទៃពោះ កុមារទាំងពីរភេទ អាយុក្រោម៥ឆ្នាំ។

បង្កើនចំនេះដឹងដល់ស្ត្រី អំពីរកាកាពារនិងថែទាំគ្រប់គ្រងជម្ងឺ ដែរប៉ះពាល់ដល់សុខភាពមាតានិងកុមារ បង្កើនចំនេះដឹងស្ត្រីក្នុងវ័យបន្តពូជ អ្នកថែទាំបុរសនិងយុវជនអំពីរបបអាហារូបត្ថម្ភសំខាន់ៗ កុមារអាយុក្រោម៥ឆ្នាំ ពិសេសក្នុងពេល១០០០ថ្ងៃដំបូងនិង ធ្វើឲ្យប្រសើឡើងដល់ការទទួលអាហារមានជីវជាតិសំខាន់ៗ សម្រាប់ស្ត្រីជាម្តាយនិងកុមារអាយុៈក្រោម៥ឆ្នាំ។

គួរបញ្ជាក់ថា បន្ទាប់ពីប្រទេសកម្ពុជា ទួទលបានសុខសន្តិភាពជិត២០មកនេះ បានធ្វើឲ្យខេត្តមានសន្ទុះក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសខេត្តកំពង់ធំ មានសក្តានុពលខ្លាំង លើវិស័យ កសិឧស្សាហកម្ម និងវិស័យទេសចរណ៏ ខណៈប្រសាទសំបូរព្រៃគុក បានបញ្ជូល ជាសម្បត្តិបេតិកភ័ណ្ណ ពិភពលោក កាលពីចុងខែកក្តា ឆ្នាំ២០១៧កន្លងទៅនេះ៕ ឈិតសំបូរ កំពង់ធំ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *