ទំព័រដើម / តុលាការ / ស្ត្រីជនជាតិវេណេហ្ស៊ូអេឡាម្នាក់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំករណ៍នាំគ្រឿងញៀនជិត២គីឡូចូលមកកម្ពុជា

ស្ត្រីជនជាតិវេណេហ្ស៊ូអេឡាម្នាក់ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣០ឆ្នាំករណ៍នាំគ្រឿងញៀនជិត២គីឡូចូលមកកម្ពុជា

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨នេះស្ត្រីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់ឈ្មោះ NEILIN COROMOTO អាយុ​២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 1211​00315 ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ​ញៀន​តាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

គួររំលឹកផងដែលថា ជនជាប់ចោទឈ្មោះ NEILIN COROMOTO ត្រូវបានសម​ត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ ២០​១៧​នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនាងធ្វើដំណើរតាមយន្តហោះមក​ពីប្រទេសថៃ ។

តាមការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ សមត្ថកិច្ចបាន​ឲ្យដឹង​​ថា ស្ត្រី​ជា​ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ម្នាក់​នេះបាន​ប្រើ​វិធីសាស្ត្រ​បង្កប់​គ្រឿងញៀន​ប្រ​ភេទ​កូកាអ៊ីន​រហូត​ទៅ​ដល់​ចំនួន​១៧៩១,២៨​ក្រាម ។

ជនជាប់ចោទ​​នៅ​ក្នុង​ឡេវអាវ​រាប់រយ​គ្រាប់​ក្នុង​កាបូប​ដាក់​ខោអាវ​ធំ​មួយ ហើយ​ធ្វើដំណើរ​តាម​ជើង​យន្តហោះ PG935 ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ចូល​មក​កាន់​រាជ​ធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ហើយ​ក៏​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មានការសង្ស័យក៏ធ្វើការ​ឆែកឆេរ​រក​ឃើញសារធាតុញៀនជាច្រើនដែលគេបង្កប់ក្នុងឡេវអាវ រាប់រយគ្រាប់ ហើយក៏ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *