ទំព័រដើម / បរិស្ថាន / អភិបាលខេត្តរតនគិរីអំពាវនាវដល់ម្ដាយគ្រប់ៗរូបកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិច

អភិបាលខេត្តរតនគិរីអំពាវនាវដល់ម្ដាយគ្រប់ៗរូបកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិច

ខេត្តរតនគិរី ៖ឯកឧត្តម ថង សាវុន អភិបាល នៃគ ណៈអភិបាលខេត្តរតនគិរី បានថ្លែងអំពាវនាវដល់ម្ដាយគ្រប់ៗរូបងាកមកប្រើកន្រ្ដក់ដែរជាសម្ភារៈផលិតដោយដៃធ្វើអំពីឬស្សី ឬវ័លិ្ល ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិចដូចជាថង់ជាដើម ។ពីព្រោះប្លាស្ទិចនេះ វាមានផល ប៉ះពាល់យូរអង្វែងដល់បរិស្ថាន រហូតដល់រាប់សិបឆ្នាំ ឬអាចដល់រយឆ្នាំ បើសិនជាវាកប់នៅ ក្នុងដី ។ការអំពាវនាវបែបនេះ របស់ឯកឧត្តម ថង សាវុន គឺបានធ្វើឡើងក្នុងពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទិច” ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើបរិវេណរង្វង់មូលនាគព័ន្ធ ។

ឯកឧត្តមអភិបាលខេត្តរតនគិរីបានលើកឡើងទៀតថា បើសិនជាម្ដាយគ្រប់ៗរូបងាកមកប្រើកន្រ្ដក់ដែរជាសម្ភារៈផលិតដោយដៃធ្វើអំពីឬស្សី ឬវ័លិ្លរបស់ខ្មែរយើងនោះ គឺបញ្ជាក់ពីការលើក ទឹកចិត្តនិងផ្ដល់ការគាំទ្រដល់អ្នកផលិតផលរបស់ខ្មែរយើង ជាពិសេសអាចផ្ដល់ប្រាក់ចំណូ លមួយភាគតូចផងដែរដល់ពួកគាត់ ។

ឯកឧត្តម ថង សាវុនបានបញ្ជាក់បានទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តរតនគិរី បានអភិ វឌ្ឍលើគ្រប់វិស័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ វិស័យកសិកម្មជាពិសេសចំការកៅស៊ូ និងស្វាយចន្ទី ទនប់វារីអគ្គឺសនី រោងចក្រ និងសិប្ប កម្មខ្នាតតូច ។ ស្របគ្នាទៅគម្រោងអភិវឌ្ឍមូល ធនធម្មជាតិ ជាពិសេសព្រៃឈើបានទទួលរងការខូចខាត និងបាត់បង់ជាច្រើន ក៏ប៉ុន្តែប្រៀប ធៀបនិងខត្តដ៏ទៃ ខេត្តរតនគិរីនៅជាខេត្តដែលសម្បូរធនធានធម្មជាតិជាងគេនៅឡើយ តាមរយ:តំបន់អភិរក្សធំៗ ចំនួន៤ គឺឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃលំផាត់ ឧទ្យានជាតិអូយ៉ាដាវនិងឧទ្យានជាតិវ៉ើនសែ សៀមប៉ាង ដែលមានទំហំសរុបប្រមាណជាង៥០ម៉ឺនហិតា ។

ទទ្ទឹមហ្នឹងនោះដែរឯកឧត្តមអភិបាលខេត្តរតនគិរី បានផ្ដាំផ្ញើរដល់ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងខេត្តទាំងអស់ សូមចូលរួមចលនាការពាបរិស្ថាន ទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដែលបំផ្លាញនឹងធ្វើអោយខូចបរិ ស្ថាន កែលំអគុណភាពបរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិ អោយប្រើប្រាស់បានយូអង្វែង សម្រាប់យើងទាំងអស់គ្នា និងអ្នកជំនាន់ក្រោយ ព្រមទាំងសំដៅទប់ស្កាត់ នូវការប្រែប្រួ លអាកាសធាតុ កំណើននីវ៉ូទឹកសមុទ្រ ការកើន ឡើងកំដៅ ភាពរាំងស្ងួត ខ្យល់ព្យុះ គ្រោះធម្មជាតិផ្សេងៗ ជាពិសេសការគ្រប់គ្រងសំរាម (សំណ ល់រឹង-រាវ) អោយបាមត្រឹមត្រូវ ។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត បានអោយដឹងដែរថា ទិវាបរិស្ថានពិភពលោកត្រូវបានប្រាព្វឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងជម្រុញមនុស្ស នៅលើភពផែនដី អោយចាប់ផ្ដើមនូវសកម្មភាពរិស្ថាន ដែលមានឥទ្ធិ ពលជាវិជ្ជមានក្នុងការការពារធម្មជាតិ និងបរិ ស្ថាននៅលើផែនដី ដូចជាការកែលំអរគុណភាពបរិស្ថាន (បញ្ហាសំណល់ ការបំពុលបរិស្ថាន និងការកែច្នៃឡើងវិញ) ការដាំដើមឈើស្ដារគម្រកព្រៃឈើ ការបម្រែបម្រួលអាកាសធាតុ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *