ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ត្រី​ក្រសួងការពារជាតិចិនទស្សនកិច្ចនៅកម្ពុជា

រដ្ឋមន្ត្រី​ក្រសួងការពារជាតិចិនទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខនេះ​ដើម្បីពង្រឹងទំនាក់ទំនងយោធារវាងប្រទេស​ទាំងពីរ ទាំងពីរ។

​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិចិន គឺ​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ​។​

​យោងតាម​សេចក្តី​របស់​ក្រសួងការពារជាតិ នៅ​ថ្ង​ងៃ​ទី​១៤ ខែមិថុនា នេះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព ទីស្តីការគណរដ្ឋមន្ត្រី​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ ក៏មាន​រៀបចំ​ពិធី​ចុះ​ហត្ថ​លលេ​ខារ​វាង​ក្រសួងការពារជាតិ​ទាំងពីរ កម្ពុជា​-​ចិន ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ នៅ​អគារ​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ ព្រមទាំង​គណៈប្រតិភូ​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិ​ពណ៌​យោធា​រួមគ្នា​កម្ពុជា​-​ចិន ក្រោម​អធិបតីភាព​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ នៃ​ប្រទេស​ទាំងពីរ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *