ទំព័រដើម / ព័ត៌មានជាតិ / ប្រជាពលរដ្ឋជាង២០០នាក់មកតវ៉ាប្ដឹងក្រុមហ៊ុនទាមទាររំលោភយកដីធ្លីស្រែចំការ

ប្រជាពលរដ្ឋជាង២០០នាក់មកតវ៉ាប្ដឹងក្រុមហ៊ុនទាមទាររំលោភយកដីធ្លីស្រែចំការ

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨មានប្រជាពលរដ្ឋប្រមាណជាង​២០០​នាក់ប្រុសស្រីក្មេងចាស់ប្រមូលផ្ដុំតវ៉ាអោយលោកជា សុផារ៉ាទេសរដ្ឋមន្ត្រីរដ្ឋ​មន្រ្តី​ក្រ​សួង​រៀប​ចំ​ដែន​ដីនគ​រូប​នីយ​កម្មនិង​សំណង់ជួយដោះស្រាយដែលក្រុមហ៊ុនរំលោភបំពានយកដីស្រែចំការប្រជាពលរដ្ឋមិនមែនការដោះស្រាយ​រយះកាលអស់៨ឆ្នាំកន្លងមកហេីយនៅចំណុចក្រសួងដែនដីនគរូបនីកម្មនិងសំ ណង់ អគារ៧៧១និង៧៧៣ ផ្លូវព្រះមុន្នីវង្ស ក្រុម១៨ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ស្រ្តីអ្នកតវ៉ាមានឈ្មោះ ឃន ខន អាយុ៦២ឆ្នាំមុខរបរប្រកបការងារស្រែចំការ​ហេីយ​មកតវ៉ាដែលក្រុមហ៊ុនដំណាំអំពៅភ្នំពេញស៊ូហ្គារបស់ឧកញ៉ាលីយ៉ុងផាត់មាន២ស្រុក នៅភូមិក្រាំងត្បែងឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនិងភូមិអូរអង្គំឃុំអមលាំ ង ស្រុកថ្ពង ខេត្តកំពង់ស្ពឺដែលរំលោភយកដីប្រជាពលរដ្ឋ១៤៣១គ្រួសារ។ទម្លាស់នេះត្រូវបានពលរដ្ឋតវ៉ាតាំងពីឆ្នាំ២០១០រហូតមកដល់បច្ចុប្បន្នមិនទាន់មា នដំណោះស្រាយទេ។ពួកគាត់បានដាក់ញ្ញាត្តិគ្រប់ក្រសួងហេីយទេីបព្រឹកថ្ងៃទី​១៤​ខែ​មិ​ថុនា​នេះ​ប្រមូលគ្នាមកជួបជុំគ្នាមកសួរនាំញ្ញាតិ្តដែលដាក់នៅក្រសួងដែនដីយូរ​ហេីយតែមិនឃេីញ​ក្រសួងទៅដោះស្រាយអោយពួកគាត់សោះ ។

ប្រជាពលរដ្ឋបញ្ជាក់ថាបេីមិនមានដំណោះស្រាយច្បាស់លាស់ណា​មួយឬក៏មិនបាន​ជួបលោកជា សុផារ៉ាទេសរដ្ឋមន្ត្រីរដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដីនគ​រូប​នីយ​កម្មនិង​សំណង់និងចេញមកសន្យាថាដោះស្រាយផ្ទាល់មាត់ជាមួយពួកគាត់គឺមិនត្រលប់ទៅវិញជាដាច់ខាត។

ដោយសារតែពេលមកភ្នំពេញម្ដងៗគឺពិបាកធ្វេីដំណេីរខ្លាំងណាស់ដោយអាជ្ញាធរថ្នាក់ខេត្តដឹងគឺហាមឃាត់មិនអោយជិះរថយន្តឈ្នួលជិះមកទេហេីយការពិតពួកគាត់មកច្រេីនលេីកនិង២ដងទៀត។តែដោយសមត្ថកិច្ចខេត្តឃាត់មិនអោយមកទេអញ្ចឹងត្រូវតែបានជួបទេសរដ្ឋមន្ត្រី រដ្ឋ​មន្រ្តី​ជាដាច់ខាតទេីបប្រជាពលរដ្ឋដែល​មកព្រមត្រលប់ទៅវិញនិងជា ពិសេសអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋ​មន្ត្រីនៃ​ព្រះ​រា​ជា​​ណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាក​បាទក្រហមកម្ពុជា ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្រីក្រផងសព្វថ្ងៃការរស់នៅសង្ឃឹម លេីដីធ្លីនិងហេីយ បេីគ្មានដីមិនមានអីប្រកបការងារដាំដុះដំណាំស្រែចំការនោះទេ ។ដោយ៖គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *