ទំព័រដើម / ព័ត៌មានជាតិ / ខ្ញីឆ្នាំនេះឡើងថ្លៃ១ទ្វេរជា៣អ្នកដាំរីករាយប្រមូលផល

ខ្ញីឆ្នាំនេះឡើងថ្លៃ១ទ្វេរជា៣អ្នកដាំរីករាយប្រមូលផល

កណ្ដាល:កសិករកំពុងញាប់ដៃជើងប្រមូលផលប្រកបដោយទឹកមុខស្រស់ស្រាយខណៈឆ្នាំនេះតម្លៃខ្ញីកើនឡើងមួយជាបីហើយដាំលើដីតែជាងកន្លះហិចតាលក់បានដល់ទៅជាង៦០លានរៀល។
លោក វ៉ា ម៉េងឡាយ កសិករម្នាក់នៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុក ស្អាង ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា លោកបានចាប់របរដាំខ្ញីយូរឆ្នាំមកហើយ ពោលគឺតាំងនៅជាមួយឪពុកម្តាយឯណោះ ហើយក្រោយមានគ្រួសារក៏នៅតែបន្តដាំដែរ ហើយឆ្នាំនេះឃើញថា ខ្ញីបានថ្លៃជាងឆ្នាំកន្លងទៅ១ទ្វេរជា៣ឯណោះ។

ខណៈកាលពីឆ្នាំមុន១គីឡូក្រាមលក់បានប្រមាណ២០០០រៀល ប៉ុន្តែពេលនេះលក់បានដល់ទៅជាង៦០០០រៀលឯណោះ ធ្វើឱ្យអ្នកដាំទាំងគេទាំងលោកសប្បាយចិត្តមែនទែន។ លោកក៏បានប្រាប់ដែរថា ខ្ញី បើទោះវាធ្លាក់ថ្លៃយ៉ាងណា ក៏នៅតែគ្រាន់បើជាងបន្លែផ្សេងៗទៀតដែរ ហើយបើថោកពេក គឺទុកធ្វើពូជ ហើយរបរនេះហើយដែលជួយឱ្យគ្រួសាររបស់លោក មានជីវភាពសមរម្យអាចមានលទ្ធភាពទិញត្រាក់ទ័របាន២គ្រឿង គ្រាន់ស៊ីឈ្នួលភ្ជួរដីឱ្យគេ បានកម្រៃផ្គត់ផ្គង់ជីវភាពផងដែរ ។

កសិកររូបនេះ ក៏បានបង្ហើបអំពីវិធីដាំដុះនិងថែទាំដែរថា ខ្ញី ជាប្រភេទដំណាំមិនពិបាកដាំនិងថែទាំនោះទេ ប៉ុន្តែ មុននឹងដាំត្រូវភ្ជូរដីឱ្យបាន៤ទៅ៥លើក និង៤ថ្ងៃត្រូវភ្ជួរម្តង ទើបរាស់ លើករងនិងយកពូជមកដាំ។ បន្ទាប់ពីដាំគេមិនស្រោចទឹកទេ ដោយយកចំបើងមកគ្របលុះ១អាទិត្យទៅ១០ថ្ងៃក្រោយទើបស្រោចទឹក ហើយនៅពេលខ្ញីដុះពន្លកបីទៅបួនថ្ងៃស្រោចទឹ កម្តង ប៉ុន្តែ នៅពេលវាដុះបាន១ចំអាមត្រូវស្រោចទឹករាល់ថ្ងៃ និង១ថ្ងៃម្តង ហើយចាំតាំងពីដាំរហូតបានដល់រយៈពេល៥ខែ គឺយើងធ្វើស្មៅតែ៤ទៅ៥ដងប៉ុណ្ណោះ ហើយខ្ញីគេចាប់ដាំនៅខែមករា និងប្រមូលផលនៅខែឧសភា។
ឈ្មួញទិញខ្ញីម្នាក់ លោក ស្រស់ តិច បាននិយាយថា ឆ្នាំនេះខ្ញី ពិតជាបានថ្លៃខ្ពស់ហួ សការស្មានមែន ១គីឡូក្រាមដល់ទៅជាង៦០០០រៀលឯណោះ គឺថ្លៃជាងឆ្នាំទៅប្រមាណ៣ដងជាក់ស្តែងចំការខ្ញី ដែលមានបណ្តោយ២០០ម៉ែត្រនិងទទឹង៣០ម៉ែត្រនេះលោកម៉ៅរហូតដល់ទៅ៦៦រៀលឯណោះ។

លោកក៏បានបន្តដែរថា នៅពេលដែលដល់រដូវដាំ លោក ដឹកពូជយកមកកសិករដាំ ដោយមិនទាន់គិតប្រាក់នោះទេ ទាល់តែដល់រដូវប្រមូលផល ទើបពួកគាត់ទូទាត់ឱ្យថ្លៃពូជឱ្យមកវិញ ហើយនៅពេលដែលជិតដល់ លោកតែងដើរពិនិត្យមើលចំការដែលទទួលយកពូជទៅដាំ និងម៉ៅពីពួកគាត់មកវិញទៅតាមតម្លៃទីផ្សារ។ ដែលការម៉ៅនោះទៀតសោតពុំមែនចាំបាច់ដកមកថ្លឹងនោះទេ គឺម៉ៅទាំងខ្ញីមិនទាន់ដក ដោយយើងធ្វើការប៉ាន់ស្មានដោយការធ្វើតេស១គុម្ព២គុម្ពមើល ហើយបើខ្ញីល្អ១គុម្ពអាចបានទម្ងន់ពី១,៨ទៅ២គីឡូក្រាម និងដឹកយកទៅលក់នៅឯផ្សារនាគមាស។

លោក អ៊ុក សុគន្ធ ប្រធានការិយាល័យកសិកម្មស្រុកស្អាង បានមានប្រសាសន៍ថា ឆ្នាំនេះខ្ញីពិតជាបានថ្លៃខ្ពស់មែន ហើយអ្នកដែលមានខ្ញីលក់ក៏កំពុងត្រូវប៉ាន់ណាស់ដែរ ពោ លគឺ១គីឡូក្រាមជាង៦០០០រៀលឯណោះ។ លោកក៏បានឱ្យដឹងដែរថា កោះខ្សាច់ទន្លា គឺជាឃុំមួយក្នុងចំណោមឆ្នើមទាំងឃុំ៤ របស់ស្រុកស្អាង ដែលផលិតបន្លែច្រើនជាងគេផ្គត់ផ្គង់លើទីផ្សារ៕
វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *