ទំព័រដើម / កីឡា / UNESCO ពន្យាពេលការវាយតម្លៃគុនល្បុក្កតោ ក្នុងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

UNESCO ពន្យាពេលការវាយតម្លៃគុនល្បុក្កតោ ក្នុងការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

គុនល្បុក្កតោ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា ឯកសារគុនល្បុក្កតោ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិត្រូវបានអង្គការ UNESCO សុំពន្យាពេល១ឆ្នាំ ក្នុងការវាយតម្លៃ ដើម្បីផ្ដល់អាទិភាពឲ្យប្រទេសមិនទាន់ មានការចុះបញ្ជីជាមុនសិន។

ឯកឧត្តមបញ្ជាក់ថា អង្គការ UNESCO បានជូនដំណឹងជាក់លាក់មកកាន់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈដោយសុំពន្យាពេលក្នុងការវាយតម្លៃ ប៉ុន្ដែអង្គការអន្តរជាតិមួយនេះបានផ្ដល់នូវសញ្ញាវិជ្ជមានជូនព្រះរាជា ណាចក្រកម្ពុជា បន្ទាប់ពីបានពិនិត្យមើលឯកសារជាបណ្ដោះអាសន្ន ថាសំណុំឯកសារគុនល្បុក្កតោរបស់កម្ពុជា មានលក្ខណៈល្អប្រសើរ ជាមួយនឹងក្តីសង្ឃឹមខ្ពស់ក្នុងការចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដោយពេលវេលាជាក់លាក់ ក្នុងការកាត់សេចក្តីចុងក្រោយ គ្រោងនឹងធ្វើឡើង នាឆ្នាំ២០២០ ខាងមុខ។

អគ្គលេខាធិការរូបនេះបន្តថា ដោយសារឆ្នាំនេះមានប្រទេសជាច្រើន បានដាក់សំណើរសុំចុះបញ្ជីបេតិ កភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដូច្នេះគេផ្ដល់អទិភាពជូនដល់ប្រទេសណា ដែលមានការចុះបញ្ជីតិចជាងគេ ជាមុន។ UNESCO បានសុំអធ្យាស្រ័យពីកម្ពុជា ក្នុងការពន្យាពេលវាយតម្លៃនេះ ប៉ុន្ដែបញ្ជីរបស់ល្បុក្កតោត្រូវ បានគេដាក់ចូលទៅក្នុងបញ្ជីត្រួតពិនិត្យចុងក្រោយ នាឆ្នាំ២០១៩ ហើយសម្រេចនៅឆ្នាំ២០២០។

សូមរំឭកថា ឯកសារគុនល្បុក្កតោកម្ពុជាបានបញ្ជូនទៅកាន់អង្គការ UNESCO កាលពីខែមីនា ឆ្នាំ ២០១៧ ហើយកាលពីខែមីនាឆ្នាំ២០១៨ទើបស្ថាប័នអន្ដរជាតិមួយនេះបើកកញ្ចប់ឯកសារ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *