ទំព័រដើម / កីឡា / ជំនួបលើកទី២ Canelo និង Golovkin នឹងកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា

ជំនួបលើកទី២ Canelo និង Golovkin នឹងកើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា

ប្រដាល់ ៖ ក្រោយពីខកខានសម្រាប់ជំនួបលើកទី២រវាងកំពូលអ្នកប្រដាល់ទាំង២ គឺ Canelo Alvarez នឹង Gennady Golovkin កាលពីថ្ងៃទី៥ ខែឧសភាកន្លងមក ដោយសារអ្នក​ប្រដាល់ម៉ិក​ស៊ិក Canelo ត្រូវបានគណៈកម្មការប្រដាល់រដ្ឋ Nevada ដាក់បម្រាមមិនឲ្យឡើង សង្វៀន៦ខែ ពាក់ព័ន្ធនឹងសារធាតុហាមឃាត់កាលខែមីនាកន្លងមក តែទោសនេះនឹងត្រូវផុត កំណត់នៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ។

Oscar De La Hoya ប្រធានផ្នែកផ្គូផ្គងដ៏ល្បីឈ្មោះនៃ Golden Boy បានឲ្យដឹងកាលពី​ថ្ងៃពុធម្សិលមិញថា កំពូលអ្នកប្រដាល់ទាំង២បានព្រមព្រៀងហើយ សម្រាប់ជំនួបលើកទី២នា ថ្ងៃ១៥ ខែកញ្ញាខាងមុខ លើសង្វៀន T-Mobile Arena សហរដ្ឋអាមេរិក ដើម្បីដណ្តើមខ្សែក្រវាត់ ពិភពលោករួមគ្នាចំនួន៦ស្ថាប័ន។ ក្នុងនោះ Canelo ដាក់ខ្សែក្រវាត់ The Ring Middleweight Champions, ឯអ្នក​ប្រដាល់កាហ្សាក់ស្ថាន Golovkin ដាក់ខ្សែក្រវាត់ WBA (Super), WBC,  IBF, IBO។ មួយទៀត​គឺខ្សែក្រវាត់ Lineal ដែលនៅទំនេរ ខណៈប្រកួតលើកនេះ Canelo  បាន​​ថ្លៃ៥លានដុល្លារ ចំណែក Golovkin បានតែ៣លានដុល្លារ។

គួររំលឹកថា ដោយសារតែមានភាពចម្រូងចម្រាសក្នុងជំនួបលើកទី១ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីចៅក្រមទី១លោក Dave Moretti ឲ្យពិន្ទុ ១១៥-១១៣ Golovkin ឈ្នះ, ចៅក្រមទី២ Adalaide Byrd ១១៨-១១០ Canelo ឈ្នះ តែចៅក្រមទី៣ Don Trella ឲ្យ ស្មើគ្នា ១១៤-១១៤។ ដោយឡែកប្រវត្តិប្រកួតវិញ Canelo Alvarez ចាញ់ម្តងគត់ក្នុងចំណោម​​៥១ ឈ្នះ៤៩ និងស្មើ១ ប៉ុន្តែ Golovkin វិញមិនធ្លាប់ចាញ់សោះក្នុង៣៧ប្រកួត និងស្មើម្តងដូច​គ្នា ហើយអ្នកទាំង២មានទម្ងន់៧៣គីឡូក្រាម៕

Leave a Reply

Your email address will not be published. Required fields are marked *