ទំព័រដើម / កីឡា / រុស្ស៊ីប្រើរថយន្តយោធាដើម្បីចូលរួមល្បាតជាមួយនគរបាល មុន World Cup ចាប់ផ្តើម

រុស្ស៊ីប្រើរថយន្តយោធាដើម្បីចូលរួមល្បាតជាមួយនគរបាល មុន World Cup ចាប់ផ្តើម

រុស្ស៊ី៖ សន្តិសុខត្រូវបានរឹតបន្តឹង​នៅជុំវិញទីក្រុងមូស្គូ​ ដែល​កំពុងត្រៀមខ្លួន​​ដើម្បីចាប់ផ្តើម​បើក​ពិធី​ប្រកួត​បាល់​ទាត់ពិភពលោក​ ក្នុងនោះគេក៏ឃើញមាន​​ការប្រើប្រាស់រថយន្តយោធា ដើម្បី​ចូលរួមល្បាត​ជាមួយនគរបាលផងដែរ​។​​

​ប្រទេស​រុស្ស៊ី​បានដាក់ពង្រាយ​នគរបាលរាប់ម៉ឺននាក់​នៅក្នុងទីក្រុងចំនួន​១១​ដែល​ធ្វើ​ជា​ម្ចាស់​​​ផ្ទះ​​​ស​ម្រាប់ការប្រកួត​បាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ​២០១៨នេះ ​ដើម្បី​​ដោះ​ស្រាយ​ជាមួយអ្នកគាំទ្រ​បាល់​ទាត់ដែល​មានគំនិតមិនល្អ ​និងការគំរាមកំហែងសន្តិសុខ​ផ្សេងៗទៀត។​

​រីឯរបាំងសន្តិសុខ​​ក៏ត្រូវបាន​​ដំឡើង​នៅជុំវិញ​តំបន់ទេសចរណ៍សំខាន់ៗ​ ដូចជាទីលាន​ Red Square ជា​ដើម​ អមដោយការល្បាតបន្ថែម​របស់ន​គរបាល​នៅតាមតំបន់សំខាន់​ៗ​និង​តាម​ស្ថានីយរថភ្លើងក្រោមដីផង​ដែរ។​​

​ខណៈម៉ោងសម្រាប់ការប្រកួត​ World Cup កាន់តែខិតជិតមកដល់​ ក្រុមអ្នកគាំទ្រ​បានចាប់ផ្តើម​ប្រមូលផ្តុំគ្នា​មុនការប្រកួត​បើកឆាកចាប់ផ្តើម​រវាងក្រុមម្ចាស់ផ្ទះរុស្ស៊ី​និងក្រុមអារ៉ាប៊ី សាអូឌីត នៅ​ម៉ោង​១០យប់នេះម៉ោងនៅកម្ពុជា ក្រោយ​មានការ​បើកពិធីរួចរាល់។​

​អាជ្ញាធរ​រុស្ស៊ី​បានប្តេជ្ញាថា ​នឹងទប់ស្កាត់​អំពើហិង្សា​ឲ្យ​បាន​សម្រាប់ការប្រកួត​បាល់ទាត់​ពិភ​ពលោក​ដ៏អស្ចារ្យនេះ​ ​ហើយ​សង្ឃឹ​មថា នឹងមិនមានរឿងច្រំដែល​កើតឡើង​ដូ​ចលើកមុន​ៗឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *