ទំព័រដើម / ព័ត៌មានជាតិ / មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់អ្នកជំងឺ

មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់អ្នកជំងឺ

ភ្នំពញ៖ មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្ម័គ្រចិត្តបរិច្ចាគឈាមជួយដល់អ្នកជំងឺខណៈនៅ​តាម​មន្ទីរ​ពេទ្យនៅតែដង្ហើយរកជំនួយឈាម ដើម្បីយកទៅជួយសង្រ្គោះជីវិតអ្នករង​​គ្រោះដោយ​​ប្រការផ្សេងៗ។

ថ្លែងក្នុងពិធីចូលរួម​បរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត ដែលប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ព្រឹក​​ថ្ងៃទី១៤ ខែមិថុនានេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា

នេះជាលើកទី៥ហើយ នៃសកម្មភាពមនុស្សធម៌របស់​មន្ត្រីរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុង​ការ​ចូលរួមជួយសង្គ្រោះជីវិតមនុស្ស តាមរយៈផ្តល់ឈាមគ្មានមេរោគដោយមិនគិតថ្លៃនេះ។

 

ឯកឧត្តម បញ្ជាក់​ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ បានចូលរួម​សកម្មភាព​មនុស្ស​ធម៌​នេះដោយស្ម័គ្រចិត្ត។ ឯកឧត្តម ក៏បានអំពាវនាវ​ដល់​មន្រ្តី​រាជការទំាងអស់ចូលរួមសកម្មភាពនេះទំាងអស់គ្នា ដើម្បី​ចូល​រួមចំណែក​ជួយ​សង្រ្គោះ​​ជីវិត​មនុស្ស​នៅក្នុងសង្គម។

មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា តម្រូវការឈាមក្នុងឆ្នាំ២០១៨ អាចឈានដល់​​ជាង​​៨ម៉ឺន​ប្លោក ដែលនេះជាកំណើនមួយខ្ពស់ជាងឆ្នាំ២០១៧ ដែលមានត្រឹម​៧ម៉ឺន​៥ពាន់ប្លោក។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា នៅ​តាម​មន្ទីរ​ពេទ្យ តែងតែ​មានអ្នកជំងឺត្រូវការឈាម ដើម្បី​សង្គ្រោះជីវិតមនុស្ស​​រៀងរាល់​ថ្ងៃ ហើយនេះជាបញ្ហា​​​ប្រឈម​​​​ដែល​ទាម​ទារនូវជំនួយឈាមស្រស់ពីសប្បុរសជន ដើម្បីត្រៀមទុកជួយ​​សង្គ្រោះ​ជីវិត​​​មនុស្សពី​​​ការ​​បាត់​បង់​ឈាមច្រើន ដោយមិនបាច់បង់ថ្លៃ។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ប្រទេស​កម្ពុជា ទាមទារឱ្យមានការចូលរួមធ្វើអំណោយឈាមពីប្រជាជនក្នុង១ឆ្នាំៗ ឱ្យបាន​​យ៉ាង​​ហោច​ណាស់​១​ភាគ​រយ ឬស្មើនឹង១៥ម៉ឺននាក់ ក្នុងចំណោមប្រជាជនចំនួន១៥លាននាក់ ទើបអាចឆ្លើយ​​​តបទៅ​​នឹង​​  តម្រូវការ​ដែលមានរហូតដល់២០០ប្លោក ក្នុង១ថ្ងៃ៕

អត្ថបទ៖ ចេម ហួត

Leave a Reply

Your email address will not be published. Required fields are marked *