ទំព័រដើម / ព័ត៌មានជាតិ / សម្តេចហ៊ុន សែនដឹកនាំប្រតិភូទៅកាន់ប្រទេសថៃដើម្បីចូលរួមប្រជុំ ACMECSលើកទី៨ និងCLMVលើកទី៩

សម្តេចហ៊ុន សែនដឹកនាំប្រតិភូទៅកាន់ប្រទេសថៃដើម្បីចូលរួមប្រជុំ ACMECSលើកទី៨ និងCLMVលើកទី៩

​  ភ្នំពញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា  បាន ដឹកនាំគណៈ ប្រតិ ភូជាន់ខ្ពស់​អញ្ជើញទៅកាន់ ទីក្រុងបាងកក ​ ដើម្បី ចូលរួមកិច្ចប្រ​ជុំកំ​ពូល​យុទ្ធ​សាស្រ្តនៃកិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៨និងធ្វើ​ជា​ប្រ​​​​ធាននៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា​​-វៀតណាមលើកទី៩ ។

​ឯ.ឧស៊្រី ថាមរ៉ុង្គ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្មន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញមុន​ចេញ​ដំណើរនៅេសៀលថ្ងៃទី១៤ មិថុនានេះថា​ កិច្ចប្រជុំកំពូល ACMECS លើកទី៨នេះ ប្រព្រឹត្តទៅក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍​មេគង្គដែល​មានសមាហរណកម្ម និងការតភ្ជាប់” ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ជាប្រធានកិច្ចប្រជុំ។

ចំណែកកិច្ចប្រជុំកំពូល ACMECS លើកទី៨ នេះ​នឹងពិភាក្សា​ពីយុទ្ធ​សាស្រ្តពង្រឹងសមត្ថភាព​ ដើម្បីជម្រុញ​កំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែន បង្រួមគម្លាត​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក៏ដូចជាចូលរួមពង្រឹងសន្តិភាព ស្ថិរភាព និងសមាហរណកម្មអាស៊ានទាំងមូល។

​សម្តេចតេជោ​ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ACMECS​​ ​និងការធ្វើ​សមា​ហរណកម្មនៅក្នុងវេទិកានាយកប្រតិបត្តិ ACMECS (ACMECS CEO Forum)ផងដែរ។ឯ.ឧ បានឲ្យដឹងថា វេទិកាដែលប្រព្រិត្តទៅ ពីថ្ងៃទី ១៥ ដល់ ១៦ ខែមិថុនា ឆ្នាំ ២០១៨នេះនឹងផ្តល់ឱកាសឲ្យ ​រដ្ឋាភិបាល ​វិស័យឯកជន និងដៃគូរអភិវឌ្ឍ  សម្របសម្រួល ដើម្បី​អភិវឌ្ឍន៍ក្នុងតំបន់នៃប្រទេសទាំង៥នេះ ​។

បន្ទាប់មកនៅថ្ងៃទី​១៦ ខែមិថុនា ​​​ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា  នឹងធ្វើជាប្រធានដឹកនាំ​កិច្ចប្រ​ជុំកំ​ពូល​កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី៩ ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ឯកឧត្តម អ៊ូ វីន ម្ញីនត៍ (U Win Myint) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc)  នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​ ដោយឡែក  ឯកឧត្តម ដាតុ លីម ចូក ហួយ (Dato Lim Jock Hoi) ​អគ្គលេខាធិការអាស៊ាន ក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ ផងដែរ។

​  កិច្ចប្រ​ជុំកំ​ពូល​កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមនឹងប្រព្រិត្តទៅ ក្រោមមូលបទ “ដើម្បីការតភ្ជាប់ និងសមាហរណកម្ម​សេដ្ឋកិច្ចកាន់តែខ្លាំងក្លា”។កិច្ចប្រជុំនេះនឹង ធ្វើការពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CLMV នាបណ្តាឆ្នាំកន្លងមក ​និងពិភាក្សារិះរកវិធីធ្វើយ៉ាងណាដើម្បីបន្តប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសសមាជិក និង​លើក​កំពស់កិច្ចសហប្រតិបតិ្តការលើវិស័យអាទិភាព សំដៅសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងមានការ​ចូលរួម ពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់ ក៏ដូចជាលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងរវាង ប្រជាជន និងប្រ​ជាជន  ដែលជាការរួមវិភាគទានដល់ការកសាងសហគមន៍អាស៊ាន។

តាមការគូសបញ្ជាក់ពីឯ.ឧ ស៊្រី  ថាមរ៉ុង្គបានឲ្យដឹងដែរថា ​ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី ក៍នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ​ដើម្បី​លើកស្ទួយ​នូវទំ​នាក់​ទំនងមិត្តភាព​និងកិច្ច​ស​ហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរកម្ពុជា -ថៃឲ្យបានល្អប្រសើរថែមទៀត ​ ពិសេសការជំរុញ​លើការ​ពង្រីកទំហំ​ពាណិជ្ច​កម្ម​រវាង​​ប្រទេស​ទាំងពីរឲ្យបានកាន់តែធំបន្ថែមទៀត។

ហើយជំនួបនេះ ក៍លើកឡើងពីការយកចិត្តទុក​ដាក់​របស់ភាគីថៃ ក្នុង​​ការខិត​ខំជួយសម្របសម្រួលឲ្យពលករកម្ពុជា​ដែលកំពុងធ្វើការនៅប្រទេសថៃបានរស់នៅធ្វើការ​ដោយ​ស្របច្បាប់ ។នៅ​ក្នុង​ជំនួប​នោះដែរ មេដឹកនាំប្រទេសទាំងពីរក៍នឹងពិភាក្សាពីការតភ្ជាប់  លើបញ្ហាផ្សេងៗទៀត ​ក្នុងនោះ​ពិភាក្សា​លើ​ការបើកច្រកអន្តរជាតិនៅតាមព្រំដែនដែល​មាន​សក្តា​នុ​ពល ដើម្បីការផ្លាស់ប្តូរ ការឆ្លងកាត់ទំនិញទៅវិញ​ទៅមក​ឲ្យ​បានកាន់តែមានភាពងាយស្រួលបន្ថែមទៀតទាំងធុរជន និងប្រ​ជា​​​ពល​រដ្ឋនៅតាមព្រំដែនប្រទេសទាំងពីរ។

ឥស្សរជនកម្ពុជាដែល អមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រ​សួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធា រណការ និង​ដឹក​ជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាន សូរស័ក្តិ   រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និង ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងសមាជិកដទៃទៀតនៃរាជរដ្ឋាភិ បាលកម្ពុជា ៕

អត្ថបទប្រាក់ សុវណ្ណតារា

Leave a Reply

Your email address will not be published. Required fields are marked *