ទំព័រដើម / ព័ត៌មានជាតិ / រាជរដ្ឋាភិបាលតម្រូវឱ្យថៅកែរោងចក្រអនុញ្ញាតឱ្យកម្មករឈប់សម្រាក៣ថ្ងៃដើម្បីទៅចូលរួមបោះឆ្នោត

រាជរដ្ឋាភិបាលតម្រូវឱ្យថៅកែរោងចក្រអនុញ្ញាតឱ្យកម្មករឈប់សម្រាក៣ថ្ងៃដើម្បីទៅចូលរួមបោះឆ្នោត

ភ្នំពញ៖រាជរដ្ឋាភិបាលកម្ពុជាតម្រូវឱ្យថៅកែរោងចក្រអនុញ្ញាតឱ្យកម្មករបានឈប់សម្រាកចំនួន៣ថ្ងៃទៅចូ លរួមបោះឆ្នោតនាពេលខាងមុខនេះដើម្បីប្រើសិទ្ធិក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួនស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។

ថ្លែងតាមរយៈសេចក្តីជួនដំណឹងមួយចុះថ្ងៃទី១៣មិថុនាឯ.ឧ អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងប ណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំឲ្យនិយោជក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថា នការងារទាំងអស់ ត្រូវអនុញ្ញាតឱ្យបុគ្គលិក និងកម្មករ-កម្មការិនីរបស់ខ្លួនបានឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ដោយរក្សាទុកប្រាក់ឈ្នួលនិងប្រាក់រង្វាន់ធ្វើការទៀងទាត់ដូចថ្ងៃធម្មតាដើម្បីសម្រួលដល់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ។

ការណែនាំរបស់ឯ.ឧ អ៊ិត សំហេងនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែល ហៅកាត់ គ.ជ.ប បានអំពាវនាវដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅទូទាំងប្រទេស ជួយសម្រួល និងបង្កលក្ខណៈងាយស្រួលឱ្យនិយោជិត កម្មករ កម្មការិនី បានធ្វើដំណើរទៅមក ដើម្បីបានទៅបោះឆ្នោតនៅតាមឃុំសង្កាត់ដែលពួកគាត់បានទៅចុះឈ្មោះ។

ឯ.ឧ អ៊ិតសំហេងសង្ឃឹមថាថៅកែរោងចក្រសហគ្រាសនឹងអនុញ្ញាតឲ្យកម្មករបានទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី២៩ខែកក្កដាឆ្នាំ២០១៨ខាងមុខ។

          លោក កាំង មូនីកា អគ្គលេខាធិការរងនៃសមាគមអ្នករោងចក្រកាត់ដេរនៅកម្ពុជាដែលហៅកាត់ថាGMACបានមានប្រសាសន៍ថាសមាគមនឹងអនុវត្តទៅតាមសេចក្តីជួនដំណឹងរបស់ក្រសួងការងារហើយនឹងធ្វើការផ្សព្វផ្សាយសេចក្តីជួនដំណឹងនេះទៅតាមបណ្តារោងចក្រសហគ្រាសនានាដើម្បីអនុញ្ញាតឱ្យ​កម្មករ កម្មការិនីបានឈប់សម្រាកចំនួន២ថ្ងៃ ដោយមិនគិតនៅថ្ងៃបោះឆ្នោត ពោលគឺ នៅមុនមួយថ្ងៃ និងក្រោយមួយថ្ងៃ នៃថ្ងៃបោះឆ្នោត ដោយមិនបានកាត់ប្រាក់ឈ្នួល ឬប្រាក់បំណាច់អ្វីទាំងអស់។

យោងតាមទិន្នន័យរបស់គ.ជ.ប បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាង៨លាន៣៨ម៉ឺននាក់ នឹងត្រូវចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលមានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង តាមរយៈប្រជាមតិដណ្តើមយកអាសនៈរដ្ឋសភាទាំង១២៥អាសនៈ៕

អត្ថបទ យ៉ែមសុជាតា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *