ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញារធរខេត្តអំពាវនាវដល់យុវជន និងសាធារណៈជន ចូលរួមបង្កើនការលើកកម្ពស់ការពារបរិស្ថាន បង្កឡើងពិថង់ប្លាស្ទីច

អាជ្ញារធរខេត្តអំពាវនាវដល់យុវជន និងសាធារណៈជន ចូលរួមបង្កើនការលើកកម្ពស់ការពារបរិស្ថាន បង្កឡើងពិថង់ប្លាស្ទីច

ខេត្តក្រចេះ៖ ថ្លែងនៅក្នុងពិធីប្រារព្វទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក៥មិថុនា ក្រោមប្រធានបទ” រួមគ្នាដើម្បីលុបបំបាត់ការបំពុលដោយប្លាស្ទីក” ដែលបានធ្វើឡើងនៅខេត្តក្រចះនៅថ្ងៃទី ១៤ មិថុនា នៅវិទ្យាល័យព្រះកុសមៈ ស្ថិតក្នុងក្រុងក្រចេះ អភិបាលរងខេត្តក្រចេះទទួលកិច្ចការងារបរិស្ថាន លោក ជាក់ម៉េងហ៊ាង បានអំនាវនាវឲ្យយុវជន និងសាធារណៈជនមេត្តាចូលរួមលើកកំពស់បរិស្ថានទាំងនៅជុំវិញខ្លួនយើងផ្ទាល់ ក៏ដូចជាតាមទីសាធារណៈ។

ខណៈស្ថានភាពបរិស្ថាននៅជុំវិញទីប្រជុំជនខេត្តសព្វថ្ងៃ ត្រូវគេមើលឃើញថាកំពុងតែប្រឈមនិងស្ថានភាពកង្វះអនាម័យ ស្របពេលដែលការចោល ឬបង្ហូរកាក សំណល រឹង រាវ ពីសំណាក់អ្នកធ្វើអាជីវកម្មចូលក្នុងទន្លេព្រែក ពិសេសនោះពីពលរដ្ឋវៀតណាមដែល តាំងលំនៅតាមមាត់ព្រែក និងទន្លេ គឺនៅតែប្រកាន់នូវទម្លាប់បែបនេះដដែលនោះ។

អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍លើកឡើងថា៖ ដើម្បីឲ្យបរិស្ថាន ក្នុងខេត្តកាន់តែមានសោភណ្ឌ័ភាព អនាម័យបរិស្ថានល្អស្រស់បំព្រង ការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក គឺជាផ្នែកមួយដើម្បីបំផុសអោយគ្រប់សហគមន៍យកចិត្តទុកដាក់រួមគ្នាការពារបរិស្ថានគ្រប់ទីកន្លែង។ លោកអភិបាលរងខេត្តបានការរំពឹងថា ខេត្តក្រចេះ និងមានបរិស្ថានកាន់តែល្អប្រសើរជាងមុន ប្រសិនបើ យើងទាំងអស់គ្នារួមគា្នគាំពារ និងលើកកំពស់។ ដោយសារថាសព្វខេត្តក្រចេះដែលជាខេត្តដ៏តូច ច្រឡឹងមួយនេះ កំពុងមានឈ្មោះបោះសម្លេងលើពាក្យស្លោក ទីក្រុងស្អាតរម្មនីយដ្ឋាន ស្អាត អនាម័យល្អ និងបានជាប់លំដាប់ថ្នាក់រំដួល២ទងលើវិស័យទេសចរណ៍ទៀតផង។

ក្រុមយុវជនយុវជនបានសំដែងការសាទរចំពោះការអំពាវនាវរបស់អាជ្ញារខេត្ត ដើម្បីរួមគ្នាលើកកម្ពស់ការពារថែរក្សាអនាម័យនិងបរុស្ថាន ពិសាសទប់ស្កាត់ការប្រើប្រាស់នូវថង់ប្លាស្ទិច ដែលកំពុងយាយីដល់បរិស្ថាតាមទីសាធារណៈ ទីប្រជុំជននានា ធ្វើឲ្យបាត់បង់សោភណ្ឌ័ភាពទីក្រុង និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៀតផង។

ប្រជាពលរដ្ឋភាគច្រើនរស់នៅក្នុងក្រុងក្រចេះបាននិយាយថា៖ បើទោះបីជាមានការអំពាវនាវពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជារើយៗតែងតែជម្រុញឲ្យពលរដ្ឋចូល រួមលើកកំពស់ការធ្វើអនាម័យបរិស្ថានបែបណាក្តី តែស្ថានភាពកក្វក់ដែលបំពុលបរិស្ថានក្នុង ទន្លេនិងព្រែកតូចធំ តាមរយៈការចោលកាក់សំណល់រឹងរាវ គឺនៅតែកើតមានជារៀងរាល់ថ្ងៃ។ សកម្មភាពការបំពុលបរិស្ថាន ដែលកើតចេញពីការមិនចូលរួមលើកកំពស់នេះ ត្រូវបានគេកត់ សម្គាល់ឃើញថា ភាគច្រើនកើតចេញពីម្ចាស់អាជីវកម្ម សណ្ឋាគារផ្ទះសំណាក់មួយចំនួន មានទីតាំងនៅជួរមាត់ទន្លេ ពិសេសនោះ ពលរដ្ឋជនជាតិវៀតណាម ដែលតាំងលំនៅតាមមាត់ទន្លេ និងព្រែកតែម្តង។

គួបញ្ជាក់ថា៖សកម្មភាពគ្មានអនាម័យបែបនេះ បានធ្វើឲ្យពលរដ្ឋដែលរស់នៅតាមដងទន្លេមប៉ែកខាងក្រោមកំពុងតែមានការប្រឈមនិងសុខភាពអនាម័យ ព្រោះថា ក្នុងមួយថ្ងៃៗមានសំរាមនិង កាកសំណល់រឹងរាវជាច្រើនដែលបោះចូលទឹកទន្លេ ត្រូវហូរពាសពេញផ្ទៃទឹក សភាពកក្វក់ និងក្លិនស្អុយ។ ដែលស្ថានភាពបែបនេះបានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពទឹកនិងសុខភាពពលរដ្ឋរស់នៅខ្សែទឹកខាងក្រោមដែលសព្វថ្ងៃពួកគាត់ចាំបាច់ត្រូវប្រើប្រាស់ទឹកទន្លេ៕

Leave a Reply

Your email address will not be published. Required fields are marked *