ទំព័រដើម / ព័ត៌មានជាតិ / ខេត្តចំនួនបួនជួបពិភាក្សារិះរកយន្តការនិងបទពិសោធន៍ដើម្បីជំរុញភូមិមួយផលិតផលមួយនៅខេត្តកំពង់ចាម

ខេត្តចំនួនបួនជួបពិភាក្សារិះរកយន្តការនិងបទពិសោធន៍ដើម្បីជំរុញភូមិមួយផលិតផលមួយនៅខេត្តកំពង់ចាម

 

ភ្នំពញ: ថ្នាក់ដឹកនាំខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមជាខេត្តម្ចាស់ផ្ទះបានបង្កើតកិច្ចជំនួបមួយ រិះរកយន្តការបង្ហាញ និងចែករំលែកបទពិសោធន៍ដល់ខេត្តមិនមែនជាគោលដៅ ដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ ក្រោមការសម្របសម្រួលពីគណ:កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
ឯកឧត្តម ប៉ោ ទ្រី ជាអនុប្រធានគណ:កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានថ្លែងថា ថ្ងៃនេះថ្នាក់ខេត្តដឹកនាំ ជាគណ:កម្មាធិការខេត្តជំរុញចលនាភូមិមួយផលិតផលមួយ នៃខេត្តទាំងបួនជួបគ្នានៅខេត្តកំពង់ចាមនេះ គឺក្នុងគោលបំណងពង្រីងសាមគ្គីភាព និងសហប្រតិបត្តិការរវាងគណ:កម្មាធិការជាតិជំរុញចលនាភូមិផលិតផលមួយ និងគណ:កម្មាធិការខេត្តជំរុញចលនាភូមិមួយផលិតផលមួយ សំដៅពង្រឹង និងតាមដាននូវវឌ្ឍនភាពទាំងឡាយ ដែលយើងបានរៀបចំ និងអនុវត្តន៍រួមគ្នានាពេលកន្លងមក។
ឯកឧត្តមបានលើកឡើងថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិពោល គឺកំណើនសេដ្ឋកិច្ចគ្រួសារតាមបណ្តាសហគមន៍មូលដ្ឋាន តាមរយ:ការបង្កើតការងារតាមសហគ្រាសខ្នាតតូច និងមធ្យម នៅតាមភូមិ ឃុំសង្កាត់ ស្រុកក្រុង និងខេត្តរបស់យើង។ ជាមួយនោះចលនាភូមិមួយផលិតផលមួយត្រូវបានរាជរដ្ឋាភិបាល ប្រើប្រាស់ត្រីវិស័យមួយក្នុងការកសាងនូវ ផែនការយុទ្ធសាស្រ្តជាតិប្រាំឆ្នាំ តាមអាណត្តិ នៃរដ្ឋាភិបាលក្នុងគោលបំណងសម្រេចផែនការសកម្មភាពតាមបណ្តាថ្នាក់ខេត្ត។
ឯកឧត្តម ប៉ោ ទ្រី បានលើកឡើងបន្តថា កត្តានេះ គឺទាមទារឲ្យគណ:កម្មាធិការខេត្តជំរុញភូមិមួយផលិតផលមួយដែលបានមកជួបប្រជុំគ្នាសរុបចំនួន ៣២ រូបពង្រឹងស្មារតីលើ: ពិនិត្យ តាមដានដានវឌ្ឍនភាពការងាររបស់គណ:កម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្ត , ពិនិត្យនីតិវិធី នៃការកសាងផែនការ , ពិភាក្សាលើបញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក និងសំណូមពរដោះស្រាយ និងជាពិសេសរិះរកយន្តការដើម្បីបង្ហាញ និងចែករំលែកបទពិសោធន៍ដល់ខេត្តមិនមែនជាគោលដៅ៕អត្ថបទ និងរូប ដោយ: ភោគ សម្បត្តិ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *