ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រី៖គុណភាពអប់រំនិងការដំឡើងប្រាក់បៀវត្សនៅតែជាអាទិភាពសម្រាប់អាណត្តិថ្មី

រដ្ឋមន្ដ្រី៖គុណភាពអប់រំនិងការដំឡើងប្រាក់បៀវត្សនៅតែជាអាទិភាពសម្រាប់អាណត្តិថ្មី

ខេត្តកែបៈ ក្នុងករណីដែលរាជរដ្ឋាភិបាលបច្ចុប្បន្នបន្តដឹកនាំសម្រាប់អាណត្តិថ្មី ការកែទម្រង់ដើម្បី គុណភាពប្រព័ន្ធអប់រំនៅកម្ពុជា និងការដំឡើងប្រាក់បៀវត្សជូនលោកគ្រូ អ្នកគ្រូនៅតែជាកត្តាអាទិភាព។
ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារ និងជូនប័ណ្ណសរសើរដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៨ នៅខេត្តកែប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ក្នុងករណីដែលរាជរដ្ឋាភិបាលបច្ចុប្បន្នបន្តដឹកនាំប្រទេសសម្រាប់អាណត្តិថ្មី នោះការកែទម្រង់ដើម្បីគុណភាពប្រព័ន្ធអប់រំនៅកម្ពុជា និងការដំឡើងប្រាក់បៀវត្សជូនលោកគ្រូ អ្នកគ្រូនៅតែជាកត្តាអាទិភាព។ ក្រសួង មានផែនការ និងត្រៀមលក្ខណៈរួចជាស្រេចហើយពាក់ព័ន្ធនឹងកិច្ចការងារទាំងនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបាន បន្តថា ក្រោយធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំក្នុងរយៈពេល៥ឆ្នាំនេះ រារដ្ឋាភិបាលទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយក្រសួងនៅមានកិច្ចការងារជាច្រើនត្រូវអនុវត្តបន្តដើម្បីពង្រឹងប្រព័ន្ធអប់រំបន្ថែមទៀត បំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាពខ្ពស់។ ផែនការ និងកិច្ចការងារទាំងនេះនឹងត្រូវផ្សព្វផ្សាយជាសារធារណៈ ក្នុងករណីដែលលទ្ធផលនៃការបោះឆ្នោតបញ្ជាក់ថារាជរដ្ឋាភិបាលបច្ចុប្បន្នបន្ត ដឹកនាំប្រទេសសសម្រាប់អាណត្តិថ្មីទៀត។ ប៉ុន្តែអ្វីដែលឯកឧត្តមចង់បញ្ជាក់នោះគឺថា ការបណ្តុះបណ្តាល ធនធានមនុស្ស និងការដំឡើងបៀវត្សជូនលោកគ្រូ អ្នកគ្រូនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល៕ដោយ សុខ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *