ទំព័រដើម / ព័ត៌មានជាតិ / កងអាវុធហត្ថចាប់បាន៣នាក់ពីបទកាប់សម្លាប់

កងអាវុធហត្ថចាប់បាន៣នាក់ពីបទកាប់សម្លាប់

បន្ទាយមានជ័យ៖ជនសង្ស័យ១ក្រុម៦នាក់ធ្វើសកម្មភាពកាប់ជនរងគ្រោះជិតដាច់ប្រអប់ដៃឆ្វេងកម្លាំងកងរាជអាវុធហត្ថចាប់បាន៣នាក់មានកាំបិតនិងដំបងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យ៣នាក់ដែលត្រូវចាប់ខ្លួនមាន១.ឈ្មោះ ទួន ស៊ីណៃ ភេទប្រុសអាយុ២៥ឆ្នាំ ២.ឈ្មោះ រ៉ង វីរៈ ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ ទ្រី បឺតណយ ភេទប្រុសអាយុ១៧ឆ្នាំជនសង្ស័យស្នាក់នៅភូមិពីរសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖តាមបណ្តឹងជនរងគ្រោះឈ្មោះ ម៉ឹក ស៊ីរ៉ា ហៅកន្ទឹម ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិតារាងបាល់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណបានប្តឹងជនសង្ស័យ១ក្រុមមានគ្នា៦នាក់ដែលមានកាំបិតកាវ៉ែវនិងដំបងដំថ្មបានធ្វើសកម្មភាពសម្រុកចូលក្នុងផ្ទៈចូលកាប់ទៅខ្លួនបណ្តាលរងរបួសប្រអប់ដៃឆ្វេងស្ទើដាច់ខណៈពេលខ្លួនកំពុងដេកមើលទូរទស្សក្នុងផ្ទៈជាមួយម្តាយនិងក្មួយដែលធ្វើសកម្មភាពហើយគេចខ្លួនបាត់អស់ ដែលកើតឡើងនៅវេលាម៉ោង៩យប់កាលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ស្ថិតក្នុងភូមិតារាងបាល់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា៖ក្រោយពេលទទួលព័ត៌មានហើយកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យភ្លាមៗបាន៣នាក់និងវត្ថុតាងមានកាំបិតខ្វែវ១ដំបងឈើជ្រុង២ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសាកសួរតាមចម្លើយជនសង្ស័យប្រាប់ថា៖ខ្លួនមានបក្ខពួកចំនួន៦នាក់ប្រដាប់ដោយកាំបិតនិងដំបងគោលបំណងទៅកាប់និងវ៉ៃឈ្មោះ ហួត និងបក្ខពួកបានឈ្លួសហើយណាត់មកវ៉ៃគ្នាហើយក្រុមនេះធ្លាប់ចេញចូលផ្ទៈនេះទើបចូលទៅកាប់ច្រឡំជនរងគ្រោះបណ្តាលរបួសធ្ងន់ពេលនោះកម្លាំងចាប់បាន៣នាក់ចំណែកបក្ខរបស់ខ្លួន៣នាក់ទៀតគេចខ្លួនបាត់ហើយកម្លាំងកំពុងរកចាប់អាយបានដើម្បីចាត់ការតាមច្បាប់៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *