ទំព័រដើម / ព័ត៌មានជាតិ / UN​ សន្យា​បន្ដ​គាំទ្រ​កម្ពុជា​ ដើម្បី​សម្រេច​បាន​ក្លាយជា​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ​២០៣០

UN​ សន្យា​បន្ដ​គាំទ្រ​កម្ពុជា​ ដើម្បី​សម្រេច​បាន​ក្លាយជា​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នៅ​ឆ្នាំ​២០៣០

​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ​ Panline​ Tamesis​ អ្នក​សម្រប​ស​ម្រូ​ល​ប្រចាំ​តំបន់​របស់​អង្គការសហប្រជាជាតិ​ (​ UN​ )​ និង​ជា​តំណាង​ប្រចាំ​តំបន់​របស់​ UNDP​ ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ។​

​នៅ​ចំពោះ​មុខ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​,​ លោក​ជំទាវ​ Panline​ Tamesis​ បាន​លើក​ឡើង​ថា​ អង្គការសហប្រជាជាតិ​ ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ ទៅ​តាម​ផ្នែក​ពាក់ព័ន្ធ​ ដើម្បី​ធ្វើ​យ៉ាងណា​ខិតខំ​ឲ្យ​កម្ពុជា​សម្រេច​បាន​ទៅ​តាម​គោលបំណង​របស់​ខ្លួន​ ក្នុង​ការ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ និង​សម្រេច​បាន​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ នៅ​ឆ្នាំ​២០១៨​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ ។​

​បន្ថែម​ពី​នេះ​ តំណាង​អង្គការ​សហ​ប្រជា​ ជាតិ​រូប​នេះ​ ក៏​បាន​ធ្វើការ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​សម្រេច​បាន​នូវ​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ​ ក៏​ដូច​ជា​ការ​សម្រេច​បាន​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ​ ។​

​ជាមួយ​គ្នា​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​សម្ដែង​នូវ​គាំទ្រ​ និង​អរគុណ​ចំពោះ​អង្គការសហប្រជាជាតិ​ ដែល​បាន​ជួយ​រួមចំណែក​ដល់​ការងារ​អភិវឌ្ឍ​ របស់​កម្ពុជា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ហើយ​សម្ដេច​ក៏​សង្ឃឹម​ជឿជាក់​ថា​ អង្គការ​ប្រជាជាតិ​ នឹង​បន្ដ​ដើរតួ​នាទី​រួមចំណែក​ក្នុង​ការ​ជួយ​ដល់​ការ​កសាង​ និង​អភិវឌ្ឍ​កម្ពុជា​ជា​បន្ដ​ទៅ​ទៀត​ ។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ស្នើ​អង្គការសហប្រជាជាតិ​ បន្ដ​ជួយ​គាំទ្រ​លើ​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ព្រោះ​នេះ​គឺជា​ការងារ​ស្នួល​មួយ​ ដើម្បី​ធ្វើ​យ៉ាងណា​ពង្រឹង​ដល់​ការ​គ្រប់គ្រង​នូវ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ រួមចំណែក​ដល់​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *