ទំព័រដើម / សន្តិសុខសង្គម / ផ្ទះ៣ល្វែងជាប់គ្នាត្រូវបានភ្លើងឆេះរាលដាលនៅខណ្ឌដូនពេញ

ផ្ទះ៣ល្វែងជាប់គ្នាត្រូវបានភ្លើងឆេះរាលដាលនៅខណ្ឌដូនពេញ

ភ្នំពេញ៖យ៉ាងហោចណាស់ផ្ទះ៣ខ្នងជាប់គ្នាត្រូវភ្លើងឆេះរាលដាលខណៈដែលមានហេតុការណ៍គ្រោះអគ្គីភ័យមួយបានលេបត្របាក់បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង១០នាទីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨នៅចំណុចផ្លូវលេខ១៣៦​ក្នុងសង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញ រាជធា​នីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងកន្លែងកើតហេតុបានឲ្យដឹងនៅវេលាកើតហេតុគេឃើញភ្លើងនិងផ្សែងបានហុយឆេះចេញពីផ្ទះលក់អង្ករពីផ្នែកខាងក្រោយត្រង់ជាន់ទី១ខណៈដែលមានហេតុការណ៍ដូច្នេះហើយអ្នករស់នៅជិតខាងក៏ដូចជាម្ចាស់ផ្ទះបាននាំគ្នារត់ចេញប្រសាចដោយអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យនិង​យក​ទឹកទៅជះដើម្បីជួយអន្តរាគមន៍តែភ្លើងកាន់តែឆេះរឹតតែខ្លាំងៗឡើងមិនអាចធ្វើអ្វីកើត។ប្រភពព័ត៌មានបានបន្តទៀតថាក្នុងហេតុការណ៍នោះដែរគេឃើញវត្តមានលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុភ្លាមៗក្នុងការដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងការជួយអន្តរាគមន៍គ្នានឹងជាពិ​សេ​ស​​ទៀតនោះមុននឹងក្រុមពន្លត់អគ្គីភ័យមកដល់នោះគឺកម្លាំងប្រជាការខណ្ឌបានប្រើរ៉ឺម៉ក់ម៉ូតូបាញ់ទឹកលៀងផ្លូវជួយឡើងបាញ់ទឹកបណ្តាលឲ្យប្រជាការពារខ្លះត្រូវឈ្លក់ផ្សែងនិងរបួសមុតរបួសម្នាក់ផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថាក្នុងខណៈដែលក្រុមរថយន្តពន្លត់អគ្គីភ័យ​មក​ជួយ​បាញ់ពន្លត់នោះគឺបានការពិបាកក្នុងការបាញ់ទឹកពន្លត់ភ្លើងគឺត្រូវវាយបំ​បែកកញ្ចកទ្វារផ្ទះនិងនាំគ្នាឡើងគាស់ដំបូលដើម្បីបាញ់ទឹកពន្លត់ភ្លើងដោយប្រើពេលជាច្រើនម៉ោងព្រោះការឆាបឆេះនោះបានរាលដាលដល់ផ្ទះជាប់គ្នាសងខាងទំរាំតែពន្លត់ជាស្ថាពរនោះបណ្តាលឲ្យឆេះផ្ទះសរុបអស់ចំនួន៣ខ្នងដែលខាងក្រោម​ថ្មលើប្រក់ស័ង្កសី។

យោងតាមអាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ឲ្យដឹងថាផ្ទះទី១ដែលឆេះមុនគេនោះ​គឺនៅផ្ទះ​លេខ៥០​Eoផ្លូវ​លេខ១៣៦ក្រុម១៧ភូមិ១២សង្កាត់ផ្សារកណ្តាល១ខណ្ឌដូន​ពេញ។មាន​ម្ចាស់​ផ្ទះឈ្មោះដួង ម៉េងភេទប្រុសកើតឆ្នាំ១៩៤១មុខរបរលក់ដូរទីផ្ទះ​លេខ​៤៨​Eo​។

ម្ចាស់ឈ្មោះព្រំ សៀត ភេទកើតឆ្នាំ១៩៥០ផ្ទះទី៣លេខ៤៦Eoបើកបារបារាំងយីហោ​(វើលអរខីត​បារ)។ការឆេះផ្ទះ៣ខ្នងជាប់គ្នានោះដែរបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះស្រុងតែមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់នោះទេ។ចំណែករថយន្តពន្លត់អគ្គីភ័យវិញបានមកជួយអត្តរាគមន៍ចំនួន១៥គ្រឿងប្រើប្រាស់ទឹកអស់២០​ឡានទើបរលត់ជាស្ថាពរវិញ៕ដោយ៖ង៉ូវ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *