ទំព័រដើម / សន្តិសុខសង្គម / កម្មករម្នាក់ស្លាប់ម្នាក់និងរបួសស្រាលម្នាក់ករណីឡានបុកម៉ូតូគេចបាត់

កម្មករម្នាក់ស្លាប់ម្នាក់និងរបួសស្រាលម្នាក់ករណីឡានបុកម៉ូតូគេចបាត់

ភ្នំពេញ៖បុរសជាកម្មកររោងចក្រម្នាក់ស្លាប់ភ្លាមៗនៅកន្លែងនិងម្នាក់ទៀតរងរបួស​ស្រាល បន្ទាប់ពីរថយន្តបែនបើកបុកម៉ូតូនិចពីក្រោយ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោម​ចៅ​២ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៤​និង​១៥នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។

ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង២០ឆ្នាំ គ្រាន់តែដឹងថា ជាកម្មកររោងចក្រនៅក្បែរកន្លែងកើតហេតុ។ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល ជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំ 1H-9230 ។ ចំណែករថយន្តបង្ក ត្រូវបានជនរងគ្រោះ ប្រាប់ថា ជារថយន្តបែន ក្រោយកើតហេតុ បន្ថែមល្បឿនព្យាយាមបើករត់គេច តែត្រូវបាន ពលរដ្ឋដេញឃាត់បាន ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុខណៈដែលជនរងគ្រោះកំពុង​ជិះម៉ូតូឌុបគ្នា ធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តបង្កបើកស្របទិសគេចពីរថយន្តខាងមុខ ជ្រុលមកបុកកៀរម៉ូតូពីក្រោយបណ្តាលឲ្យបោកស្លាប់ម្នាក់នៅកន្លែង ចំណែកម្នាក់ទៀតរងរបួសស្រាល ទោះជាក្រុមសង្រ្គោះអង្គភាព៧១១ ទៅជួយ ជូតលាង តែជនរងគ្រោះ ។

តាមប្រភពពីជនរងគ្រោះរបួសស្រាលបានឲ្យដឹងថា ជនរងគ្រោះដែលស្គាប់ គ្រាន់​តែជាអ្នកធ្វើករជាមួយគ្នា មិនស្គាល់ឈ្មោះ ពេលចេញពីរោងចក្រសុំជិះដោយសារ ជាមួយ ដើម្បីរងចាំរថយន្តជិះបន្តត្រង់ចំណុចកែងផ្លូវជាតិលេខ៣ តែប៉ុណ្ណោះ ទើបមកដល់ចំណុចខាងលើជួបគ្រោះថ្នាក់តែម្តង ។សូយ សុភា

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *