ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនជនសង្ស័យពីរនាក់និងរឹបអូសគ្រឿងញៀនមួយចំនួនត្រូវបានសមត្ថកិច្ចបានចាប់បាន

ឃាត់ខ្លួនជនសង្ស័យពីរនាក់និងរឹបអូសគ្រឿងញៀនមួយចំនួនត្រូវបានសមត្ថកិច្ចបានចាប់បាន

កោះកុង៖បុរស២នាក់ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៣ខែមិថុនា​ឆ្នាំ២០១៨ វេលាម៉ោង​១០និង៣០នាទីយប់ ដោយ​មានការចង្អុលបង្ហាញរបស់​ លោក ឧត្តម​សេនីយ៍​ ស្នងការនគរបាលខេត្តកោះកុង​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មីន​ រស្មី​ ស្នងការរងទទួលផែនប្រឆាំងបទល្មើស ។

សមត្ថកិច្ចបានចុះបង្ក្រាបករណីរក្សាទុក​ជួញដូរ​និងប្រើប្រាស់គ្រឿង​ញៀន​ចំពោះ​បទល្មើសជាក់ស្តែងចំនួន​១ករណី​នៅចំនុចភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងដោយឃាត់ខ្លួនជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀន​ចំនួន​២ នាក់​។

លោកឧត្តមសេនីយ៍ត្រី មីន រស្មីស្នងការរងទទួលផែនប្រឆាំងបទល្មើស បានអោយ​ដឹងថាឃាត់ខ្លួនជនសង្យ័យពីរនាក់គឺឈ្មោះឃុន​ សិលា​ហៅ​ឌុលឡាភេទប្រុស​ អា​យុ​​៣៣ឆ្នាំមានទីលំនៅភូមិ៤ សង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ​។

ឈ្មោះសើ​ រ៉ហ៊ីម ហៅ​ម៉ាប់​អាយុ១៩ឆ្នាំ​មានទីលំនៅភូមិ៤សង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ និងរឹបអូស វត្ថុតាងដកហូតរួមមាន÷ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ICE)​ចំនួន១២កញ្ចប់ធំ និង​១កញ្ចប់តូច​ (ទម្ងន់សរុប​0.6kg)​និងឧប​ករណ៍សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួនទៀត។

បច្ចុប្បន្ន ជន​សង្ស័យទាំងពីរ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង​ ដើម្បី​បញ្ចូនទៅកាន់សាលាដំបូងខេត្តកោះកុង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សន សុម្ភស្ស

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *