ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោកពូទីនអញ្ជើញលោកគីមជុងអ៊ុនទៅទស្សនកិច្ចនៅរូស្ស៊ីនៅខែកញ្ញានេះ

លោកពូទីនអញ្ជើញលោកគីមជុងអ៊ុនទៅទស្សនកិច្ចនៅរូស្ស៊ីនៅខែកញ្ញានេះ

Russian President Vladimir Putin (R) meets with President of the North Korean Presidium of the Supreme People’s Assembly Kim Yong-nam at the Kremlin in Moscow on June 14, 2018. / AFP PHOTO / Yuri KADOBNOV

ក្រុងមូស្គូ៖លោកពូទីនអញ្ជើញប្រធានរដ្ឋលោកគីមជុងអ៊ុនទៅទស្សនកិច្ចនៅរូស្ស៊ីនៅខែកញ្ញានេះនិងចូលរួមក្នុងវេទិកាសេដ្ឋកិច្ច។

លោកប្រធានាធិបតីវ្ល៉ាឌីមៀរពូទីនកាលពីថ្ងៃព្រហស្បតិ៍ (14 មិថុនា) បានបញ្ជូនសារទៅតាមរយៈមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដោយអញ្ជើញឱ្យលោកគីមជុងអ៊ុនធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងនោះលោពូទីនបានសរសើរលទ្ធផលនៃកិច្ចប្រជុំកំពូលរបស់គាត់ជាមួយប្រធានាធិបតីលោកដូណាត្រាំ។

ការអញ្ជើញធ្វើឡើងក្នុងជំនួបរវាងលោកពូទីននិងលោក Kim Yong Nam ប្រមុខរដ្ឋនិងជាមេដឹកនាំរដ្ឋកូរ៉េខាងជើងក្នុងឪកាសលោក Kim Yong Namមកចូលរួមបើកពិធីបាលទាត់ពិភពលោកនៅរូស្ស៊ីកាលពីម្សិលមិញ។

លោកពូទីនបាននិយាយថាជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយប្រធានាធិបតីអាម៉េរិកគឺជា “ជំហានដំបូងមួយឆ្ពោះទៅរកដំណោះស្រាយពេញលេញមួយ” ។

លោកពូទីនបាននិយាយថាលោកនឹងរីករាយក្នុងការស្វាគមន៍លោកគីមទៅកាន់ប្រទេសរុស្ស៊ីដោយលើកឡើងថាពួកគេជួបគ្នាក្នុងវេទិកាសេដ្ឋកិច្ចមួយនៅភាគខាងកើតកំពង់ផែ Vladivostok នៅខែកញ្ញានេះ៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *