ទំព័រដើម / តុលាការ / តុលាការលើកពេលសវនាការបុរសអូស្រ្តាលីបង្ហោះដ្រូនជាប់ចោទពីបទ.ប្រមូលផ្តុំព័ត៌មាន

តុលាការលើកពេលសវនាការបុរសអូស្រ្តាលីបង្ហោះដ្រូនជាប់ចោទពីបទ.ប្រមូលផ្តុំព័ត៌មាន

ភ្នំពេញ៖សំណុំរឿងជនជាប់ចោទឈ្មោះ Jame Ricketsonភេទប្រុសអាយុ៦៨​ឆ្នាំ​ជន​ជាតិអូស្រ្តាលីដែលបង្ហោះដ្រូនជាប់ចោទពីបទ.ប្រមូលព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចលើពេលសវនាការដោយសារមេធាវីការពារឲ្យជនជាប់ចោទនឹងជនជាប់ចោទបានដាក់ពាក្យសុំពន្យារពេលសវនាការមួយខែ។

ជាការកត់សំគាល់នៅមុខសាលាដំបូងរាជធានីភ្នំពេញមានក្រុមអ្នកសារព័ត៌ជាតិនឹងអន្តរជាតិប្រមាណជាជិត២០នាក់បានមកឈចាំថតរូបជនជាប់ចោទឈ្មោះ Jame Ricketson ដែលមន្ត្រីពន្ធនាគារព្រៃសម១បញ្ជូនមកតុលាការ។

សូមជម្រាបថាកាលពីរសៀលថ្ងៃទី៩មិថុនា២០១៧ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរសជនជាតិអូស្រ្តាលីដែលបង្ហោះដ្រូនដាក់ពន្ធនា គារព្រៃសម១ជាបណ្តោះអាសន្ន ។

លោកសៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញបានចោទពីបទប្រ​មូលព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ អំពើទទួលឬប្រមូលផ្តុំដើម្បីផ្តល់ព័ត៌មានវិទ្យាដែលអាចធ្វើឲ្យអន្ត​រាយការការពារជាតិ តាមមាត្រា៤៤៦​.នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា​។

គួររំលឹកថាបុរសជនជាតិអូស្រ្តាលីម្នាក់នេះជាប់ពាក់ពន្ធថាបានបង្ហោះកាមេរ៉ា​ថត​ផ្តិតយករូបភាព(ដ្រូន)ពីលើអាកាសកាលពីព្រឹកថ្ងៃទី៧មិថុនា២០១៧ប្រព្រឹត្ត​នៅរាជ ធានីភ្នំពេញ ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យស៊ើបអង្កេត និងអនុ​វត្ត​និតិវិធី ផែនអន្តោប្រវេសន៍ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធបទល្មើសខាងលើនេះ ។

ការសាកសួរជនសង្ស័យនៅដំណាក់តំណាងអយ្យការ បានអូសបន្លាយមកដល់ព្រឹកថ្ងៃទី៩ មិថុនា នេះ ទើបបានលោក សៀង សុខព្រះរាជអាជ្ញារងធ្វើការចោទប្រកាន់​ជាផ្លូវការ ។

គួរបញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី៣មិថុនា២០១៧កម្លាំងសមត្តកិច្ចការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធីផែនអន្តោប្រវេសន៍រាជធានីភ្នំពេញនគរបាលបាន​​​ធ្វើការឃាត់ខ្លួនជនបរទេសម្នាក់នេះនៅចំណុចម្តុំរូបសំណាកព្រះគម្លង់ ក្នុងទឹកដីខណ្ឌដូនពេញ ។

ពាក់ពន្ធករណីបង្ហោះកាមេរ៉ាថតផ្តិតយករូបភាពនានាពីលើអាកាសដើម្បីទៅផ្សព្វ ផ្សាយនៅក្រៅប្រទេសដែលសាលារាជធានីភ្នំពេញមិនអនុញាតិ។បុរសរូបនោះឈ្មោះ James Ricketsonអាយុ៦៨ឆ្នាំតែគេបានលាក់បាំងអត្តសញ្ញាណកន្លែងស្នាក់នៅ និងលិខិតឆ្លងដែន មិនបង្ហាញចំពោះសមត្ថកិច្ចទេ ។

ដើម្បីរក្សាសុវត្ថិភាពសន្តិសុខក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ.សង្កាត់អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៤ខែមិថុនានេះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនបរ​ទេស​ម្នាក់នេះ ទុកស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ ។

ពេលចាប់ខ្លួនទើបដឹងថាជនជាតិអូស្រ្តាលីម្នាក់នេះជាផលិតករភាពយន្តអូស្ត្រាលីម្នាក់មាន​រេឿងអាស្រូវជាច្រើនទៀតនិងមានរេឿងខ្លះត្រូវបានតុលាការប្រទេស​កម្ពុជា​ផ្តនទាទោសរួចហើយដែរ ។

ក្នុងនោះដូចជាមានរេឿងជួញដូរកុមារខ្មែរលក់ទៅក្រៅប្រទេសដែលត្រូវផ្តន្ទាទោស​​ពីរឆ្នាំតែទោសនោះត្រូវព្យួរ និងមានសំណុំរេឿងរដ្ឋ​ប្ប​វេណីមួយទៀតតុលាការបាន​ផ្តន្ទាទោសពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន​៥​លានរៀលនិងសងទៅដើមបណ្តឹង​៦លានរៀល ។តែសាលក្រមនេះបានប្រកាសធ្វើឡើងកំបាំងមុខជនជាប់​ចោទ នៅក្នុងអំឡុងឆ្នាំ២០១៤ ដោយសារគេចខ្លួនទៅប្រទេសអូស្ត្រាលី ។

សមត្តកិច្ចបង្ហើបឲ្យដឹងទៀតថា ជនសង្ស័យរូបនេះបាន​លួចចូលមកកម្ពុជាវិញក្នុងឆ្នាំ២០១៥ដោយការស្នាក់នៅមិនពិតប្រាកដ។លុះថ្ងៃទី៣មិថុនាត្រូវបានកម្លាំង​​​ជំនាញការិយាល័យសើុបអង្កេត និងអនុវត្តនិតិវិធី។

ស្នងការនគរបាលរាជ​ធានីភ្នំពេញ បានពិនិត្យឃើញជនបរទេសរូបនេះដើរបង្ហោះ​កាមេរ៉ាដ្រូនថតរូបពីលើអាកាស ផ្តិតយកពីសកម្ម ភាពថ្ងៃត្រៀមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលសាលារាជធានីភ្នំពេញហាមឃាត់ ។ ចំណុចនេះហើយដែលបានធ្វើឲ្យតំណាងអយ្យការ សាកសួរកឃើញបទល្មើសថ្មីដូចបានចោទប្រកាន់ខាង​លើនោះ ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *