ទំព័រដើម / តុលាការ / ផ្តន្ទាទោសនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដាក់ពន្ធនាគារ១០ឆ្នាំតែអនុវត្ត៧ឆ្នាំ

ផ្តន្ទាទោសនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដាក់ពន្ធនាគារ១០ឆ្នាំតែអនុវត្ត៧ឆ្នាំ

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨នេះលោកវ៉េង ហ៊ត់ អនុប្រធានសា លាដំបូងរាជធានីភ្នំពេញជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចប្រកាស សា​ល​​ក្រមផ្តន្ទាទោសអតីតនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញឈ្មោះសាន បូរី ភេទ​ប្រុសអាយុ៣៧ឆ្នាំដាក់ពន្ធនាគារ​១០ឆ្នាំ​តែអនុវត្ត៧ឆ្នាំទោសសល់ព្យួរ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្ម តាមមាត្រា​១៩៩នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទមានឈ្មោះសាន បូរី ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរ នគ​រ​បាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្នាក់នៅផ្ទះ​លេខ៣១២ ផ្លូវលេខ៤៤C ភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទបានឆ្លើយសារភាពថាកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧ខ្លួនបានចូល​ទៅហាងផឹកស៊ីមួយ ហើយជនរងគ្រោះដែលបានស្លាប់នោះបាននិយាយឌឺដងដាក់ខ្លួនថាអាប៉ូលីសមាន់ស្ងោរ គ្រាន់តែផឹកស៊ីយកអាវុធមកតាម ក៏មានទំនាស់ពាក្យសំដីតួចក៏ប្រតាយប្រតប់គ្នាខណៈនោះជនសង្ស័យឈ្មោះសាន បូរី បានដកអាវុធខ្លីបាញ់ឡើងលើ១គ្រាប់នឹង២គ្រាប់បានបាញ់ត្រូវជនរងគ្រោះឈ្មោះជ័យ ប៊ុន​ថនបណ្តាលឲ្យស្លាប់។

គួររំលឹកថាហេតុការណ៍នេះបាមកើតឡើងកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧វេលាម៉ោង១៩និង៤០នាទីនៅចំណុចក្នុងហាងផឹកស៊ីមួយផ្ទះគ្មានលេខផ្លូវលំក្រុមទី​១១​ភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនជាប់ចោទឈ្មោះសាន បូរីភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរនគរ​បាល​ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់​ជន​រងគ្រោះឈ្មោះជ័យ ប៊ុនថន ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរមុខ​របរ សន្តិសុខផ្សារស្ទឹងមានជ័យស្នាក់នៅផ្ទះជួលភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។វត្ថុតាងចាប់យកបានរួមមាន៖ អាវុធខ្លីមួយដើមម៉ាករ៉ូឡូពណ៌ខ្មៅគ្រាប់ចំនួន២គ្រាប់និងសំបកគ្រាប់ចំនួន ០៣ ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *