ទំព័រដើម / កីឡា / ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីចុះចេញពីតំណែង ក្រោយមិនបានទៅ World Cup នៅរុស្ស៊ី

ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីចុះចេញពីតំណែង ក្រោយមិនបានទៅ World Cup នៅរុស្ស៊ី

ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) លោក Carlo Tavecchio បានប្រកាសលា លែងពីតំណែងកាលពីថ្ងៃច័ន្ទម្សិលមិញ ពោលគឺមួយសបា្តហ៍ដែលក្រុមជម្រើសជាតិអ៊ីតាលី មិនបានទៅលេង World Cup វគ្គ៣២ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ។

Tavecchio វ័យ៧៤ឆ្នាំរងសម្ពាធយ៉ាងខ្លាំង ក្រោយពីបរាជ័យវគ្គ Play-off ក្រោមថ្វីជើង​ក្រុមជម្រើសជាតិស៊ុយអែត ខណៈកាលពីសបា្តហ៍មុននោះដែរ គ្រូបង្វឹកជម្រើសជាតិអ៊ីតាលី លោក Gian Piero Ventura ក៏ត្រូវបានបណ្តេញចេញពីតំណែងផងដែរ។ ក្នុងពេលនោះលោក Tavecchio បានអះអាងថា លោកមិនមែនជាអ្នកតែងតាំងលោក Piero Ventura ដែលមិនធ្លាប់​ដឹកនាំក្រុមធំៗ និងឈ្នះអ្វីសោះរូបនេះឡើយ។

គួររំលឹកថា លោក Carlo Tavecchio ឡើងមកកាន់តំណែងប្រធានសហព័ន្ធបាល់ទាត់​អ៊ីតាលីកាលពីខែសីហា ឆ្នាំ២០១៤ ដោយជំនួសលោក Giancarlo Abete ដែលបានលាលែង​ពីតំណែង ក្រោយអ៊ីតាលីធ្លាក់ត្រឹមជុំដំបូង FIFA World Cup ២០១៤ នៅប្រទេសប្រេស៊ីល៕

Leave a Reply

Your email address will not be published. Required fields are marked *