ទំព័រដើម / កីឡា / Tony Pulis ក្លាយជាអ្នកចាត់ការទី៥ត្រូវបណ្តេញចេញពីតួនាទីនៅអង់គ្លេស

Tony Pulis ក្លាយជាអ្នកចាត់ការទី៥ត្រូវបណ្តេញចេញពីតួនាទីនៅអង់គ្លេស

កាលពីថ្ងៃច័ន្ទទី២០ ខែវិច្ឆិកាម្សិលមិញ ក្លិបបាល់ទាត់ West Bromwich Albion បាន បណ្តេញអ្នកចាត់ការទូទៅលោក Tony Pulis ចេញពីតំណែងហើយ ពោលគឺក្រោយពីចាញ់ ក្រុម​តោខៀវ Chelsea ០-៤ ក្នុងទឹកដីខ្លួនឯងក្របខ័ណ្ឌ English Premier League កាលពីចុង​សបា្តហ៍កន្លងមក។

អ្នកចាត់ការសញ្ជាតិវែលរូបនេះ ដឹកនាំ West Bromwich Albion ឈ្នះតែ២ដងប៉ុណ្ណោះ ក្នុងចំណោម១២ប្រកួត ស្មើ៤ និងចាញ់៦លើក ហើយក្រុមរហស្សនាមចាបព្រៃមួយនេះកំពុង​ស្ថិតនៅត្រឹម១ពិន្ទុពីលើតំបន់កាត់ចោល ដោយមាន១៧ពិន្ទុលើ West Ham United, Swansea City និង Crystal Palace។

គួររំលឹកថា លោក Tony Pulis វ័យ៥៩ឆ្នាំរូបនេះចាប់ផ្តើមដឹកនាំក្រុមនៅអង់គ្លេសតាំងពី​ឆ្នាំ១៩៩២មកម្ល៉េះ រួមមានដូចជា ៖ Bournemouth, Gillingham, Bristol City, Portsmouth, Stoke City, Plymouth Argyle, Stoke City និង​ Crystal Palace។ Pulis ជាអ្នកចាត់ការទី​៥ដែលត្រូវបណ្តេញចេញនៅក្របខ័ណ្ឌកំពូលអង់គ្លេស បន្ទាប់ពីលោក Frank de Boer (Crystal Palace),​ Craig Shakespeare (Leicester), Ronald Koeman (Everton) និង​ Slaven Bilic (West Ham)។ ជំនួយ​ការ​អ្នក​ចាត់ការ​ទូទៅលោក Gary Megson នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ជា​​បណ្ដោះ​អាសន្ន​រហូត​ដល់​ក្លឹប​រក​បាន​អ្នក​ថ្មី​៕

 

Check Also

ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រ Champions League ២០១៨ បានបង្ហាញនៅក្រុង Kiev

អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Vitaly Klitschko ដែលបច្ចុប្បន្នជាអភិបាលក្រុង Kiev និងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែន Andriy Shevchenko  បានចូលរួមក្នុងពិធីបង្ហាញ ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រការប្រកួតនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ២០១៨ កាលពី …

Leave a Reply

Your email address will not be published. Required fields are marked *