ទំព័រដើម / ព័ត៌មានជាតិ / កម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសសេដ្ឋកិច្ចត្រួតពិនិត្យកន្លែងផលិតបំពងបាយក្ដាំង

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មេីសសេដ្ឋកិច្ចត្រួតពិនិត្យកន្លែងផលិតបំពងបាយក្ដាំង

ភ្នំពេញ៖កម្លាំងចំរុះរបស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃក្រសួងមហាផ្ទៃនិង​​កម្លាំងរបស់សាខាកាំកុងត្រូលផែនស្ងួតចុងទីភ្នំពេញបានប្រតិបត្តិការចុះត្រពិនិត្យសិ​ប្ប​កម្មផលិតបំពងបាយក្ដាំងដែលសង្ស័យថាធ្វើឲ្យប៉ះពាល់ដល់សុខភាពដល់អ្នកបរិ​ភោគ​មានចំនួន៤ទីតាំងកលវេលាម៉ោង​៩​និង៣០នាទីព្រឹកថ្ងៃទី១៥ខែមិថុនា​​ឆ្នាំ២០១៨នៅចំណុចផ្ទះជួលស្ថិតក្នុងនៅភូមិ​ដេីម​ស្លែង​១​តាមផ្លូវលេខ៣៥៧សង្កាត់ច្បារ​អំពៅ២ខណ្ឌច្បារអំពៅ។

​លោក​ឯកឧត្តម ឧត្តមសេនីយ៍ឯកចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងដាក់បទបញ្ជាលោកឧត្តមសេនីយ៍​ទោ​ ឡុ​ង​ ស្រេង​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃនិងកម្លាំងសាខាកាំកុងត្រូលផែនស្ងួតចុងទីភ្នំពេញ។

លោកបានដឹកនាំកម្លាំងចុះមកត្រួតពិនិត្យសិប្បកម្មផលិតបំពងបាយក្ដាំងមានចំនួន៤ទីតាំងដែលពុំមានច្បាប់និងគ្មានអនាម័យ ត្រូវបានសមត្ថកិច្ចចំរុះអោយផ្អាកជាបណ្តោះអាសន្នរហូតដល់ធ្វើច្បាប់និងធ្វើការកែប្រែគុណភាពមិងអនាម័យអោយ​ល្អឡើងវិញ។ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចសំរេចដកហូតប្រេងឆាខូចគុណភាពចំនួន ១១ ពីដុងយកទៅកំទេចចោលនៅជិតទីតាំងខាងលើ។

លោកឧត្តមសេនីយ៍ទោ​ឡុ​ង​ ស្រេង​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ចបានបញ្ជាក់ថាក្រោយពីត្រួតពិត្យរួចកម្លាំងនគរបាលយេីងមិនបានឃាត់ខ្លួនម្ចាស់ទីតាំងទេគ្រាន់តែធ្វេីការអប់រំម្ចាស់ទីតាំងទាំង៤និងអោយផ្អាកនិងទៅធ្វេីបែបបទច្បាប់ដេីម្បីអោយជំនាញពន្យល់ណែនាំតាមវិធីសាស្រ្តការផលិតនិងការច្រកចូលថង់ និងកុំអោយផលិតបំពង់បាយក្ដាំងខូចគុណភាពគ្មានអនាម័យធ្វេីអោយ ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបរិភោគ។

លោកបានអំពាវនាវដល់ទីតាំងផ្សេងទៀត ដែលកម្លាំងនាយកដ្ឋានមិនទាន់ចុះ​ទៅ​ដល់​ទីតាំងសូមមេត្តាផ្អាកនិងទៅធ្វេីបែបបទច្បាប់ផងដេីម្បីចូលរួមគោរពច្បាប់និងការពារសុខភាពប្រជាពលរដ្ឋដែលបានទិញពីអ្នកលក់យកទៅចែកចាយ​ឬទៅបរិភោគផងដែរ ។តែដោយឡលែកម្ចាស់ទាំង៤ទីតាំងនេះបេីមិនធ្វេីច្បាប់និង​លួចលាក់​​ផលិត​ទៀតលេីកក្រោយនិងអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាតនិងឃាត់ខ្លួនចាត់បន្តនិងត្រូវបង់ខាតលុយកាក់ជាមិនខាន ។/ដោយ៖គួន ចំរើន

 

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *