ទំព័រដើម / Uncategorized / មនុស្សជាង១ពាន់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅសៀមរាបរៀបចំដោយស្ថានទូតឥណ្ឌា

មនុស្សជាង១ពាន់ចូលរួមព្រឹត្តិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានៅសៀមរាបរៀបចំដោយស្ថានទូតឥណ្ឌា

សៀមរាប៖ព្រឹត្ដិការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កាត្រូវបានធ្វើជាលើកទី៤នៅមុខប្រាសាទអង្គរវត្តដែល មានមនុស្សជាង១ពាន់នាក់បានចូលរួម។
ក្រសួងទេសចរណ៍កម្ពុជាសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នំា២០១៨បានរៀបចំព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅមុខប្រាសាទអង្គរវត្តខេត្តសៀមរាបជាលើទី៤សម្រាប់ប្រទេសកម្ពុជា។
លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជាបានឲ្យដឹងថា ៖”សម្រាប់ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កា(yoga)នៅកម្ពុជាឆ្នំានេះនឹងធ្វើឡើងចំនួន៤កន្លែងក្នុងនោះនៅមុខប្រាសាទអង្គរវត្ត នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។ ហើយសម្រាប់នៅមុខប្រាសាទអង្គរវត្តគឺមានអ្នកចូលរួមជាង១ពាន់នាក់”។
   លោកជំទាវបានបន្តថា ការធ្វើលំហាត់ប្រាណយូហ្កា(yoga)នេះបានធ្វើឲ្យសុខភាពរបស់យើងរឹងមំា និងស្រួលខ្លួនជាងការធ្វើលំហាត់ប្រាណធម្មតាពីព្រោះលំហាត់ប្រាណយូហ្កានេះមានក្បាច់និងការប្រើអារម្មណ៍ច្រើន។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ព្រឹត្តិការណ៏នេះមានសារៈសំខាន់ណាស់មិនត្រឹមជាការផ្សព្វផ្សាយអំពីលំហាត់ប្រាណយូហ្កា(yoga) ដ៏ពេញនិយមរបស់ឥណ្ឌាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតែវាក៍បានជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៏វប្បធម៌របស់កម្ពុជាគឺប្រាង្គប្រាសាទអង្គរវត្តជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូលតាមរយៈការផ្សាយបន្តផ្ទាល់ពីទូរទស្សន៏ដ៏ល្បីៗនៅលើពិភពលោកក៍ដូចជាភ្ញៀវទេសចរដែលបានមកចូលរួមផ្ទាល់ផងដែរ។
ព្រឹត្តការណ៍លំហាត់ប្រាណអន្តរជាតិយូហ្កានេះនិងធ្វើនៅប្រទេសកម្ពុជា ជារាងរាល់ឆ្នំាដើម្បីជាព្រឹត្តការណ៍មួយសម្រាប់ទាក់ទាញ់អ្នកទេសចរពីព្រោះភ្ញៀវទេសគេបានមកធ្វើលំហាត់ប្រាណហើយបានមើលអង្គរទៀត។
សូមបញ្ញាក់ថាYoga គឺជាទស្សនៈវិទ្យាឥណ្ឌាបុរាណមួយដែលមានដើមកំណើតរាប់ពាន់ឆ្នាំមកហើយត្រូវបានបង្កើតឡើងដើម្បីជាផ្លូវឆ្ពោះទៅរកការស្វែយល់ផ្នែកស្មារតី។នៅសម័យទំនើបនេះលក្ខណៈរូបវ័ន្តនៃការធ្វើYoga បានទទួលនូវប្រជាប្រិយភាពជាខ្លាំងជាទម្រង់នៃលំហាត់ប្រាណទន់ភ្លន់និងការគ្រប់គ្រងស្ត្រេសដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីប្រជាជននៅលើពិភពលោកក្នុងនោះប្រជាជនកម្ពុជាក៏មានការចាប់អារម្មណ៏យ៉ាងច្រើនដែរ៕ ឃុត សៅ

Leave a Reply

Your email address will not be published. Required fields are marked *