ទំព័រដើម / កីឡា / ពលរដ្ឋជាង៣ពាន់នាក់ពី៣៩ប្រទេសនិងខ្មែរចូលរួមព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅមុខព្រះបរមរាជវាំង

ពលរដ្ឋជាង៣ពាន់នាក់ពី៣៩ប្រទេសនិងខ្មែរចូលរួមព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅមុខព្រះបរមរាជវាំង

ភ្នំពញ៖ពលរដ្ឋជាង៣ពាន់នាក់ពី៣៩ប្រទេសនិងខ្មែរចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ​​ ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅមុខព្រះបរមរាជវាំង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបញ្ជាក់ថា ៖កីឡាករ កីឡាការិនី ដែលចូលរួមរត់ប្រណាំងឆ្នាំនេះបានកើនឡើងជាងឆ្នាំមុនតិចតួចដោយមានចំនួនជាង៣ ពាន់នាក់ ដែលមានវិញ្ញាសារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិចម្ងាយ២១គីឡូម៉ែត្រ

ដែលអ្នកចូលរួមរត់ត្រូវបង់ ថ្លៃចំនួន ៤០ដុល្លារ សម្រាប់ជនបរទេស និងខ្មែរ១៥ដុល្លារ, ១០គីឡូម៉ែត្រត្រូវបង់៣០ដុល្លារ សម្រាប់ជនបរទេស និងខ្មែរ ១០ដុល្លារ និងរត់កម្សាន្ត៣គីឡូម៉ែត្រត្រូវបង់ថ្លៃចំនួន១០ដុល្លារ សម្រាប់ជនបរទេស និង៥ដុល្លារ សម្រាប់ជនជាតិខ្មែរ។

ព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិបែបសប្បុរសធម៌នេះធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត គឺដើម្បី ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូ, រត់ដើម្បីទីក្រុងស្អាត និងបៃតង, ប្រមូលថវិកាសប្បុរសធម៌ផ្តល់

ជូនមន្ទីរពេទ្យគន្ធបុប្ជា និងធ្វើឲ្យរាជធានីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ពេលនេះអ្នករត់បានចុះ ឈ្មោះជាង៣០​០០​នាក់ហើយ ក្នុងនោះមានជនបរទេសជាង ៦០០នាក់មកពី៣៩ប្រទេស និងមានជាង ២០០០ នាក់ គឺជាពលរដ្ឋខ្មែរ៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *