ទំព័រដើម / កីឡា / Tanak ឈ្នះពានអ្នកបើកបរល្អប្រចាំឆ្នាំរបស់ WRC

Tanak ឈ្នះពានអ្នកបើកបរល្អប្រចាំឆ្នាំរបស់ WRC

កីឡាករប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គអាជីពសញ្ជាតិអេស្តូនី Ott Tanak ត្រូវបានគេបោះឆ្នោតឲ្យឈ្នះពានអ្នកបើកបរល្អជាងគេ ប្រចាំឆ្នាំ២០១៧ (World Rally Championship Driver of the Year) នៅឯកម្មវិធីសមោសរ ដែលធ្វើឡើង នៅក្រុងស៊ីដនី (Sydney) នៃប្រទេសអូស្ត្រាលី ម្សិលមិញ ដែលវាជាការលើកពាននេះ ពីរឆ្នាំជាប់ៗគ្នារបស់រូបគេផងដែរ។

ពិតមែនតែអ្នកបើកបរវ័យ៣០ឆ្នាំ បញ្ចប់ត្រឹមលេខ៣ ក្នុងកម្មវិធីប្រណាំង World Rally Championship ឆ្នាំនេះ ពោលគឺនៅពីក្រោមមិត្តរួមក្រុម Sebastien Ogier អ្នកបើកបរសញ្ជាតិបារាំងដែលជាជើងឯក និងកីឡាករគូប្រជែងសញ្ជាតិបែលហ្ស៊ិក Thierry Neuville របស់ក្រុម Hyundai Motorsport ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី២ តែសម្លេងឆ្នោតរបស់អ្នកគាំទ្រ​ដែលបោះតាមវេបសាយផ្លូវការរបស់សហព័ន្ធយានយន្ដអន្តរជាតិ (FIA World Rally Championship) ឃើញថា Tanak ដែលបច្ចុប្បន្នជាសមាជិកក្រុម M-Sport World Rally Team មានច្រើនជាងកីឡាករដទៃ។

Martin Jarveoja ដៃគូរបស់គេ ហើយក៏ជាមិត្តរួមជាតិដែរនោះ ទទួលបានពានដៃគូបើកបរល្អជាងគេ ហើយក្រុមរបស់គេ M-Sport World Rally Team ក៏ជាប់ឈ្មោះថាជាក្រុមល្អជាងគេប្រចាំឆ្នាំផងដែរ៕

Check Also

ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រ Champions League ២០១៨ បានបង្ហាញនៅក្រុង Kiev

អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Vitaly Klitschko ដែលបច្ចុប្បន្នជាអភិបាលក្រុង Kiev និងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែន Andriy Shevchenko  បានចូលរួមក្នុងពិធីបង្ហាញ ឡូហ្គោថ្មីវគ្គផ្តាច់ព្រ័ត្រការប្រកួតនៃក្របខ័ណ្ឌ UEFA Champions League ឆ្នាំ២០១៨ កាលពី …

Leave a Reply

Your email address will not be published. Required fields are marked *