ទំព័រដើម / ព័ត៌មានជាតិ / ឯកអគ្គរដ្ឋទូត ចូលគាល់ថ្វាយព្រះពរចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា

ឯកអគ្គរដ្ឋទូត ចូលគាល់ថ្វាយព្រះពរចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា

ភ្នំពេញ៖៖ឯកអគ្គរដ្ឋទូត Xiong Bo និងភរិយាបានអញ្ជើញចូលគាល់ថ្វាយព្រះពរចម្រើនព្រះជន្មថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៅព្រះបរមរាជវាំងព្រះរាជាណាចក្រកម្ពុជា។
ឯកអគ្គរដ្ឋទូត Xiong Bo បានបង្ហាញថា ឆ្នាំនេះគឺជាឆ្នាំគំរប់ខួបលើកទី៦០ នៃទំនាក់ទំនងការទូតចិន និងកម្ពុជា។ យើងខ្ញុំមិនភ្លេចឡើយចំពោះការផ្លាស់ប្ដូរសារលិខិតរវាងសម្ដេចព្រះបរមរតនកោដ នរោត្តម សីហនុ និង លោកនាយករដ្ឋមន្រ្តី ជូ អិនឡាយ ក្នុងការប្រកាសបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ ហើយក៏នឹងមិនភ្លេចឡើយចំពោះការការចូលរួមចំណែកជាប្រវត្តិសាស្ត្ររបស់សម្ដេចព្រះបរមរតនកោដក្នុងការផ្សារភ្ជាប់មិត្តភាពចិន និងកម្ពុជា។

មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់សម្ដេចព្រះបរមរតនកោដ និងសម្ដេចព្រះមហាក្សត្រីរួមជាមួយថ្នាក់ដឹកនាំប្រទេសចិនជាច្រើនជំនាន់ដែលបានឆ្លងកាត់អស់រយៈកាលជាងពាក់កណ្ដាលសតវត្សន៍មកហើយនោះ គឺជាទ្រព្យសម្បត្តិដ៏មហាសាលនៃទំនាក់ទំនងចិន និងកម្ពុជា។

សូមថ្លែងអំណរព្រះគុណថ្វាយសម្ដេចព្រះមហាក្សត្រីដែលជានិច្ចជាកាលតែងយកព្រះទ័យទុកដាក់ និងគាំទ្រដល់កិច្ចអភិវឌ្ឍន៍ទំនាក់ទំនងចិន និងកម្ពុជា, សូមសម្ដេចព្រះមហាក្សត្រីទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍។ ព្រះរាជកាយពលមាំមួន និងព្រះជន្មាយុយឺនយូររបស់ព្រះអង្គមិនត្រឹមជាសេចក្ដីសុខសុភមង្គលរបស់ប្រជាពលរដ្ឋកម្ពុជានោះទេ តែក៏ជាលាភសំណាង និងសេចក្ដីសុខរបស់ទំនាក់ទំនងចិន និងកម្ពុជាផងដែរ។
សម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ទ្រង់មានព្រះបន្ទូលថា មិត្តភាពជាប្រពៃណីរបស់កម្ពុជា និងចិន កើតឡើងដោយការផ្សារភ្ជាប់ និងថែរក្សាបណ្ដុះបណ្ដាលដោយផ្ទាល់ និងផ្ខិតផ្ចង់របស់សម្ដេចព្រះបរមរតនកោដ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ។ ទំនាក់ទំនងកម្ពុជា និងចិន គឺជាគំរូនៃការប្រាស្រ័យទាក់ទងគ្នាដោយស្មើភាព និងមិនប្រកាន់តូចធំ រវាងប្រទេស និងប្រទេស។

ខ្ញុំមានសេចក្ដីសោមន្សរីករាយណាស់ដែលបានឃើញយុវជនជំនាន់ក្រោយខិតខំរក្សាមរតកមិត្តភាពរវាងកម្ពុជា និងចិនជាបន្តបន្ទាប់ ហើយសរសេរជាបន្តនូវសាច់រឿងដ៏ប្រពៃថ្មីក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ សូមជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងចិនអភិវឌ្ឍន៍ទៅមុខកាន់តែរីកចម្រើនក្នុងយុគសម័យថ្មី និងបោះជំហានឆ្ពោះទៅរកកម្រិតកាន់តែខ្ពស់ឡើងៗ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *