ទំព័រដើម / ព័ត៌មានជាតិ / គម្រោងចិញ្ចឹមពួជជ្រួកជនជាតិតាមបែបធម្មជាតិជំហ៊ានដំបូង

គម្រោងចិញ្ចឹមពួជជ្រួកជនជាតិតាមបែបធម្មជាតិជំហ៊ានដំបូង

ពោធិ៍សាត់៖មន្ទីរបរិស្ថានខេត្តពោធិសាត់អនុវត្តគម្រោងចិញ្ចឹមពួជជ្រួកជនជាតិតាមបែបធម្មជាតិជំហ៊ានដំបូងសម្រាប់ផ្តល់ជួនប្រជាសហគមន៌ដើម្បីបង្កើនមុខរបរថ្មីទទួលបានប្រាក់កម្រៃដែលអាចមានលទ្ធភាពចូលរួមចំណែកការពារនិងអភិរក្សធនធានធម្មជាតិមាននិរន្តរភាព។

ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៌កាន់ល្អប្រសើរផងនិងចូលរួមចំណែកក្នុងការការពារនិងអភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាពផងនោះមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានចាប់ផ្តើមអនុវត្តគម្រោងដាក់ចិញ្ចឹមពួជជ្រួកជនជាតិតាមបែបធម្មជាតិជំហ៊ានដំបូងសម្រាប់ផ្តល់ជួនប្រជាសហគមន៏បង្កើនមុខរបរថ្មីមួយថែមទៀតដែលទទួលប្រាក់ចំណូលបន្ថែមលើមុខរបរដែលមានសព្វថ្ងៃស្របតាមគោលការរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន។
លោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ប្រាប់អោយដឹងថា៖ មន្ទីរបានបង្កើតទីតាំងលើផ្ទៃដីទំហំបីហិចតាលើផ្ទៃដីសរុប16ហិចតាសម្រាប់ផលិតកូនពួជជ្រួកជនជាតិឫជ្រួកកណ្តុរដែលការចិញ្ចឹមគឺតាមបែបធម្មជាតិសុទ្ធសាធនៅក្នុងតំបន់ដែនការពារជំរកសត្វព្រៃភ្នំឱរ៉ាល់ភួមិសាស្រខេត្តពោធិ៍សាត់ស្ថិតក្នុងភួមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ។

ក្នុងនោះជំហ៊ានដំបូងនេះបានដាក់កូនជ្រួកពួជចំនួន54ក្បាលរូចហើយនៅចុងសប្តាហ៏នេះដើម្បីផលិតបន្តរយកទៅចែកចាយអោយប្រជាពលរដ្ឋនៅតាមបណ្តាសហគមន៌ការពារធនធានធម្មជាតិនានាក្នុងខេត្តពោធិ៍សាត់ដោយមិនគិតថ្ថៃឡើយ។

លោកថា៖ពួជជ្រួកទាំងអស់នេះគឺទិញពីបងប្អូនជនជាតិនៅខេត្តរតនគីរីតាមរយៈអគ្គនាយកដ្ឋានសហគមន៌មូលដ្ឋាននៃក្រសួងបរិស្ថានដែលរាជរដ្ឋាភិបាលបានសម្រេចអោយអនុវត្តគម្រោងសាកល្បងក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៏មួលដ្ឋានដោយផ្តល់ជាបច្ចេកទេសនិងសម្ភារៈ សេវាកម្មទេសចរណ៏ធម្មជាតិ។

លោកបានបញ្ជក់ថា៖ការផ្តល់ជាពួជជ្រួកជនជាតិហើយហ្នឹងបន្តផ្តល់នូវពួជមាន់ គោ ដល់សហគមន៌គោលដៅដើម្បីបង្កើនមុខរបរថ្មីដែលបង្កើនប្រាក់ចំណូលធ្វើអោយសហគមន៏មានលទ្ធភាពចូលរួមចំណែកក្នុងការការពារនិងអភិរក្សធនធានធម្មជាតិមាននិរន្តរភាពផងដែរ។
លោកបញ្ជាក់ថា៖ដើម្បីធានាដល់ការផ្គត់ផ្គង់ពួជជ្រួកធម្មជាតិអោយមាននិរន្តរភាពនិងសុវត្ថិភាពនោះក្រសួងបានជ្រើសរើសយកទីតាំងចំនួនពីរកន្លែងដែលនៅដែនការពារជំរកសត្វព្រៃភ្នំឱរ៉ាលពោធិ៍សាត់និងនៅណាមលៀខេត្តមណ្ឌល់គីរីដែលក្រុមការងាររបស់ក្រសួង មន្ទីរពាក់ព័ន្ធ និងមន្ត្រីឧទ្យានុរក្សប្រចាំការនៅតាមតំបន់និមួយៗបានរៀបចំហុមព័ទ្ធរបង សាងសង់ទ្រុងជ្រួក រៀបចំប្រព័ន្ធទឹក សម្រាប់ដាំចំណីជ្រួក បន្ថែមលើចំណីដែលមានស្រាប់ដូចជាដើមចេកព្រៃ ដំឡូងឈើ ដំឡូងឈ្វា ដើមឆាយ៉ាជាដើម។

លោកបន្ដថា៖ការហ្នឹងអាចធានាផ្តល់ចំណីដល់មេជ្រួកសម្រាប់ចែកជួនប្រជាសហគមន៏តំបន់ការពារដែលនឹងត្រូវចាប់ផ្តើមពីឆ្នាំ2019នេះត៌ទៅ។ប្រជាពលរដ្ឋនៅក្នុងសហគមន៏តំបន់ការពារធនធានធម្មជាតិទឹកធ្លាក់ច្រកល្អៀងបានសំដែងនូវភាពសប្បាយរីករាយដែលក្រសួងបរិស្ថានក៏ដូចជាមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាប់ផ្តើមអនុវត្តគម្រោងចិញ្ចឹមជ្រួកជនជាតិនៅក្នុងតំបន់ការពារដែលពួកគាត់រស់នៅហ្នឹងបានផ្តល់នូវមុខរបរថ្មីមួយថែមទៀតសម្រាប់ពួកគាត់នៅពេលគម្រោងនេះទទួលបានលទ្ធផលសម្រាប់ចិញ្ចឹមជីវភាពផងនិងមានលទ្ធភាពក្នុងការការពារធនធានធម្មជាតិបាននៅគង់វង្ស៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *