ទំព័រដើម / តារា / ធនាគារជាតិនៃកម្ពុជា បញ្ចេញប្រាក់ខ្មែរចំនួន 120 ប៊ីលានរៀលដើម្បីសម្រួល​ចរាចរណ៍ប្រាក់រៀលនៅលើទីផ្សារ

ធនាគារជាតិនៃកម្ពុជា បញ្ចេញប្រាក់ខ្មែរចំនួន 120 ប៊ីលានរៀលដើម្បីសម្រួល​ចរាចរណ៍ប្រាក់រៀលនៅលើទីផ្សារ

ភ្នំពញ: ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឱ្យដេញថ្លៃប្រាក់ខ្មែរចំនួន 120 ប៊ីលានរៀលដើម្បីសម្រួលចរាចរណ៍ប្រាក់រៀលនៅលើទីផ្សារ ប្រកួតប្រជែងជាមួយរូបីប័ណ្ណអន្តរជាតិ។

        ធនាគារជាតិនៃកម្ពុជាបានអំពាវនាវអោយគ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុដើម្បី​ចូលរួមដាក់​ពាក្យសុំ​នៅថ្ងៃទី ១៩  ខែ មិថុនា នេះ ដើម្បីការដេញថ្លៃ​​ប្រាក់​ខ្មែរ​​ចំនួន៤០ ប៊ីលានរៀលនេះ នៅថ្ងៃទី ២១ ខែមិថុនា ខាងមុខនេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃ ១៩ ខែ មិថុនានេះ បានអោយដឹងថា ការដេញថ្លៃនេះ គឺធ្វើឡើងតាមទំរង់បែបបទរបស់ធនាគារជាតិនៃកម្ពុជា រឺធ្វើឡើងតាម ពាក្យសុំដេញថ្លៃត្រូវបញ្ចូនតាមសារអេឡិចត្រូនិច រឺដាក់ក្នុងស្រោម​សំបុត្របិតជិត និងផ្ញើទៅនាយកដ្ឋានប្រតិបត្តិការធនាគារជាតិនៃកម្ពុជា មុនម៉ោង ១២ ថ្ងៃត្រង់នៃកាលបរិច្ឆេទដេញថ្លៃ។

សេចក្តីប្រកាសបានអោយដឹងទៀតថា ការដេញថ្លៃនេះ គឺ ធ្វើឡើងតាមគោលការណ៍របស់ធនាគារ ក្នុងរយៈពេល បីខែ ម្តង និង រយៈពេល ៦ ខែ ម្តង និង ១ ឆ្នាំម្តង។លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការ ដេញថ្លៃនេះ គឺដើម្បីឆ្លើយតបទៅនឹងគ្រឹះស្ថានហិរញ្ញវត្ថុខ្លះ ដែលត្រូវការ សាច់ប្រាក់រៀល​ សម្រាប់ធ្វើប្រតិបត្តិការ​។

លោកជំទាវ បានបញ្ជាក់ថា តំរូវការចរាចរណ៍ប្រាក់រៀលនៅលើទីផ្សារ បច្ចុប្បន្នបានបង្កើនដល់ ៤ ពាន់ ពាន់លានរៀល រឺស្មើនឹង ១ ពាន់លានដុល្លារ៕ដោយ សុខ សិទ្ធិការ្យ

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *