ទំព័រដើម / ព័ត៌មានជាតិ / សម្តេចសខេងអំពាវនាវអោយមានការវិនិយោគទុនលើវិស័យសំណង់ថែមទៀត

សម្តេចសខេងអំពាវនាវអោយមានការវិនិយោគទុនលើវិស័យសំណង់ថែមទៀត

ភ្នំពេញសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យអ្នកវិនិយោគមកបណ្តាក់ទុនលើវិស័យសំណង់នៅកម្ពុជាអោយកាន់តែច្រើនថែមទៀត ដើម្បីបង្កើនការអភីវឌ្ឍវិស័យនេះឲ្យរីកលូតលាស់ថែមទៀត។

សម្តេចក្រឡាហោម ស ខេងមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្ត​ទុកដាក់បង្ក​បរិយាកាសល្អប្រសើរដល់ការវិនិយោគដោយខិតខំរក្សាអោយបានស្ថេរភាពនយោបាយសុន្តិសុខយ៉ាងរឹងមាំធ្វើឲ្យវិនិយោគគិនជាតិនិងអន្តរជាតិមានជំនឿទុកចិត្ត។ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការនៃការិយាល័យតាំងបង្ហាញអគារគំរូខុនដូដ៏ទំនើបរបស់ក្រុមហ៊ុន Parkway Investment Co. , Ltd ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) មកពីប្រទេសចិនសម្តេចក្រឡាហោម បានបន្តថា ការរីកចំរើននៃវិស័យសំណង់និងអចលនវត្ថុនៅកម្ពុជាពឹងផ្អែកមួយផ្នែកធំទៅលើវិស័យឯកជន។លោក សួ សុខថេង នាយកប្រតិបត្តិនៃក្រុមហ៊ុន ផាកវេ អ៊ិនវេសម៉ិន បានមានប្រសា​សន៍ថាគម្រោងអភិវឌ្ឍន៍នេះនឹងមានអគារចំនួន ៣ ដោយអគារទីមួយមាន២៩ជាន់ អគារទីពីរមាន ២៥ ជាន់ និងអគារទី៣​មានរហូតដល់៣៥ជាន់ នេះ គឺដោយសារតែកម្ពុជាមានស្ថានភាពនយោបាយល្អ ។

គួរបញ្ជាក់ថាយោងតាមរបាយការណ៍ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថាវិស័យនេះបានទាក់ទាញនូវទឹកប្រាក់វិនិយោគប្រមាណជា ៥.៦៣ ពាន់លានដុល្លារក្នុងរយៈពេលប្រាំបួនខែ នៃឆ្នាំនេះដែល ភាគច្រើននៃការវិនិយោគទាំងនេះគឺទៅលើអគារពាណិជ្ជកម្មធំ ៗ ផ្សារទំនើប រោងចក្រ និងខុនដូ៕អត្ថបទ យ៉ែម សុជាតា 

Check Also

ស្ថាប័ននីតិប្បញាតិ កម្ពុជាចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុប ថាមាន​ល​​ក្ខណៈ​លំអៀង មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា

ភ្នំពេញ៖ ស្ថាប័ននីតិប្បញាតិ កម្ពុជា មានរដ្ឋសភា និងព្រឹទ្ធសភាបានសម្តែងការខក​​ចិត្តចំពោះ​​សេច​​ក្តី​សម្រេ​​ច​របស់សភា​អឺរ៉ុប ថា មានលក្ខណៈលំអៀង មិនយុត្តិធម៌ និងមិនឆ្លុះ​បញ្ចាំង​​ការ​​ពិតនៅកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។

Leave a Reply

Your email address will not be published. Required fields are marked *