ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចអន្តោប្រវេសន៍ចុះត្រួតពិនិត្យកម្មករជនជាតិវៀតណាមឃាត់ចំនួន១១នាក់

សមត្ថកិច្ចអន្តោប្រវេសន៍ចុះត្រួតពិនិត្យកម្មករជនជាតិវៀតណាមឃាត់ចំនួន១១នាក់

ភ្នំពេញ ៖នៅវេលាម៉ោង១១ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១០១ ស្ថិតនៅភូមិក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កម្លាំងការិយាល័យអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងយ៉ា​កូស៊ីនកៃដើម្បីពិនិត្យលើឯកសារស្នាក់​នៅរបស់កម្មករ។ជន​ជាតិ​វៀត​ណាមមាន ចំនួន ១១នាក់ដេីម្បីត្រួតពិនិត្យរកឯកសារពាក់ព័ន្ធប្រកបការងារនិងការស្នាក់នៅ ។

សមត្ថកិច្ចការិយាល័យអនុវត្តនីតិវិធីបានបញ្ជាក់ប្រាប់អ្នកសារពត៍មានអោយដឹង​ថាដោយកម្លាំងបានចុះមកត្រួតពិនិត្យទេដោយមានការសង្ស័យមានការប្រមូ​លផ្ដុំការស្នាក់នៅក្រុមហ៊ុនខាងលេីនេះទេីបសហការជាមួយអាជ្ញាមូលដ្ឋាន​ដេី​ម្បីឆែ​ក​ឆេរនិងសួរនាំមេីលឯកសារក្នុងនោះកម្មករជាបុរសទាំង១១នាក់ប្រុសជាជន​ជា​តិ​វៀតណាមសុទ្ធនិងមានឯកសារត្រឹមត្រូវទាំងអស់។

ក្រោយមកនេះ សមត្ថ​កិច្ចពុំបានរកឃើញនូវបទល្មើសនោះទេ ដោយក្រុមកម្មករ​វៀតណាមទាំងនោះ មានប័ណ្ណការងារ មានលិខិតឆ្លងដែនត្រឹមត្រូវ ដោយពុំបានឃាត់ខ្លួនទេរួចកម្លាំងនគរបាលយេីងបានដកកម្លាំងត្រលប់ទៅវិញ ។ដោយ៖គួនចំរើន

Leave a Reply

Your email address will not be published. Required fields are marked *