ទំព័រដើម / ទេសចរណ៏ / ក្រសួងទេសចរណ៍​ មានគំរោង​ធ្វើពិពរណ៍​ទេសចរណ៍ក្នុងស្រុក ដើម្បី​បង្កើត​ទីភ្នាក់ងារទេសចរណ៍​អាជីព សម្រាប់បង្កើតកញ្ចប់​​ទេសចរណ៍​លក់ឱ្យភ្ញៀវក្នុងស្រុក​​

ក្រសួងទេសចរណ៍​ មានគំរោង​ធ្វើពិពរណ៍​ទេសចរណ៍ក្នុងស្រុក ដើម្បី​បង្កើត​ទីភ្នាក់ងារទេសចរណ៍​អាជីព សម្រាប់បង្កើតកញ្ចប់​​ទេសចរណ៍​លក់ឱ្យភ្ញៀវក្នុងស្រុក​​


​មន្ត្រី​ជាន់ខ្ពស់នៃ​​​ក្រសួង​ទេសចរណ៍​ ឱ្យ​ដឹង​ថា​៖ក្រសួង​នេះ​ ​មាន​គំរោង​នឹង​រៀប​ចំ​​តាំងពិពរណ៍​​នៅ​​ចុង​​ខែ​មិថុនា បង្ហា​ញ​​ពី​​ទី​តាំង​​រមណីយដ្ឋាន​​ល្អ​ៗ ជា​ច្រើន​កន្លែង​ ដើម្បី​​​ឱ្យ​ទី​ភ្នាក់ងារ​ទេសចរណ៍ ក្នុ​ង​​ស្រុក​​បង្កើត​ជា​កញ្ចប់​ទេសចរណ៍ លក់​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​ បាន​​ដើរកំសាន្ត​នៅ​តាម​​រមណីយដ្ឋាន ទាំ​ង​​នោះ​។​
​រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ ឯក​ឧត្តម​​​ថោង ខុន ​មាន​​ប្រសាសន៍​​ក្នុង​ពេល​​ជួប​​សម្ភាសន៍​ផ្ដាច់​មុខ​​ជា​មួយ​​ទូរទស្សន៍​​ហង្ស មាស​ ថា៖​​បច្ចុប្បន្ន​​នៅ​ក្នុង​ប្រទេសកម្ពុជា គឺ​​មាន​​រមណីយ​ដ្ឋាន​​ទេស​ចរណ៍​ជាច្រើន​កន្លែង​ដែល​ល្អ​ៗ ប៉ុន្តែ​​មិន​ទាន់​​មាន​​ទីភ្នាក់​ងារ​ទេសចរណ៍​ណា រៀបចំ​​ឱ្យ​ទៅ​ជាកញ្ចប់ ហើយ​ដាក់​លក់ ឱ្យ​ភ្ញៀវ​ទេសចរណ៍​​ក្នុងស្រុក​​បាន​​ទិញ​​​ដើរ​​កំសាន្ត​នៅឡើយ។​​
ឯក​ឧត្តម​​រដ្ឋមន្ត្រី មាន​​ប្រសាសន៍​បញ្ជាក់​ទៀត​ថា៖​​សព្វថ្ងៃ​នេះ ​ទាំង​​ប្រជា​ពលរដ្ឋ​​ខ្មែរ សិស្ស​ និស្សិត និង​កម្មករ ជា​ច្រើន​​គឺសុទ្ធ​​តែ​​មាន​លុយ សម្រាប់​​ដើរកំសាន្ត​​នៅ​តាម​​តំបន់ទេស​ចរណ៍នានា​នៅ​​ក្នុងប្រទេស​ ប៉ុន្តែ​គ្មាន​​ទី​ភ្នាក់ងារទេសចរណ៍​​ណាមួយ ទាន់​រៀប​ចំ​កញ្ចប់ទេសចរណ៍​អាជីព ដើ​ម្បី​លក់​​ឱ្យ​ពល​រដ្ឋ​នៅ​ឡើយ​ទេ ដូច្នេះ​​ការ​រៀប​ចំ​​តាំង​​ពិពរណ៍​បង្ហាញ​​អំពីទី​តាំង​​រមណីយ​ដ្ឋាន​ទេសច​រណ៍​នៅ​​ចុង​ខែ​​នេះ ​គឺ​ដើម្បី​បង្ហាញ​​ពី​កន្លែង​ទេសចរណ៍​​ក្នុង​ស្រុក​ ហើយ​ក៏​នឹង​បង្ហាញ​​ពី​កញ្ចប់​ទស្សនកិច្ច​ដែរ។​

​ក្រសួងទេសចរណ៍​យល់​ថា​​វិស័យ​ទេសចរណ៍​ មានសក្ដានុពល​យ៉ាងសំខាន់ ក្នុងការរួម​ចំណែ​ក​​អភិ​វឌ្ឍន៍សេដ្ឋ​កិច្ច សង្គម​កម្ពុជា ដោយ​បាន​​បង្កើត​ការ​ងារ​ជូន​​ពល​រដ្ឋ កាត់​បន្ថយ​​ការ​ចំណាក​ស្រុក​​ទៅ​​រក​​ការ​ងារ​ធ្វើ​​នៅ​​ក្រៅ​​ប្រទេស ព្រម​ទាំង​ជួយ​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​​ផង។​
​កាល​​ពី​ឆ្នាំ​២០​១៧​ កម្ពុជា​​បាន​​ទទួល​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​ចូលមក​ទស្សនា​​ចំនួន​៥​លាន​៦សែន​នាក់ ដោយ​បាន​​នាំ​មក​នូវ​ចំណូល​ជាតិ​​ចំនួន​​៣៤០០​លានដុល្លារ​សហរដ្ឋ​អាមេរិក។​ជា​មួ​យ​​​គ្នា​​នេះ​ដែរ​​​វិស័យ​​ទេសចរណ៍ បាន​ផ្ដល់​ការ​ងារ​ជូន​​ពល​រដ្ឋ​ចំនួន​៦២​ម៉ឺននាក់​ដោយផ្ទាល់​​និងដោយ​ប្រយោល​ចំនួន​​រាប់ម៉ឺននាក់ថែមទៀត។​​
​ក្រសួង​ទេសចរណ៍​រំពឹ​ង​​ថា​​ពេញ​១​ឆ្នាំ​​២០១៨នេះ កម្ពុជា​​អាច​នឹង​ទទួល​បាន​​ភ្ញៀវទេសចរណ៍​បរទេស​ ដែល​ចូលមកទស្សនា ប្រមាណ​​៦លាននាក់​៕​​​​ដោយហង្ស សាវយុត​
​​​
​​​​​​​

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *