ទំព័រដើម / ព័ត៌មានជាតិ / ជនជាតិវៀតណាម២នាក់ត្រូវឃាត់ខ្លួនករណីបង្ខំក្មេងប្រុសស្រី១១នាក់

ជនជាតិវៀតណាម២នាក់ត្រូវឃាត់ខ្លួនករណីបង្ខំក្មេងប្រុសស្រី១១នាក់

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យប្រុសស្រី២នាក់ជាជនជាតិវៀតណាមត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនករណីបង្ខំក្មេងប្រុសស្រី១១នាក់អោយសុំទានដែលនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧នៅចំណុចភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរះសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យប្រុស.ស្រីដែលត្រូវឃាត់ខ្លួនជាជនជាតិវៀតណាមមាន១.ឈ្មោះ ចូច គង់ ភេទស្រីអាយុ៤៤ឆ្នាំ២.ឈ្មោះ ឈៀង វណ្ណារ៉ា ភេទប្រុសអាយុ២១ឆ្នាំដែលស្នាក់នៅភូមិសាមគ្គីមានជ័យសង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានកុមារងគ្រោះត្រូវបានជនសង្ស័យប្រុស.ស្រីបានបង្ខំអោយក្មេងដើរសុំទាននៅតំបន់ប៉ោយប៉ែតហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរួមជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់និងរំដោះកុមារងគ្រោះចំនួន១១នាក់មានកុមារីម្នាក់ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា៖ក្រោយពេលកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់និងរំដោះកុមារានិងកុមារីចំនួន១១នាក់តាមចម្លើយកុមាររងគ្រោះបានអោយដឹងគឺជនសង្ស័យ២នាក់នេះបានបង្ខំអោយពួកគេបំបែកគ្នាដើរសំទានមាននៅផ្សារុងក្លឿប្រទេសនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបរិវេណកាស៊ីណូប៉ោយប៉ែតក្នុង១ថ្ងៃម្នាក់កំណត់បានលុយ៥ម៉ឺនរៀលទើបអោយហូបបាយបើមិនបានតាមកំណត់បង្អត់បាយហើយរកលុយបានគេអោយលុយទិញកាវហិតជាប្រចាំហើយដើរដេកតាមសំយ៉ាមផ្ទះអ្នកស្រុក។
លោកបានបញ្ជាក់ថា៖ដោយយោងតាមចម្លើយសារភាពជនសង្ស័យប្រុស.ស្រីជាជនជាតិវៀតណាម២នាក់នេះគឺពួកគេបានអោយក្មេងប្រុស.ស្រីទាំងនេះដើរសំទានជាច្រើនខែមកហើយពួកក្មេងទាងនេះមានឱពុកម្តាយនិងក្មេងកំព្រាដែលរស់នៅក្រុងប៉ោយប៉ែត។ហើយជនសង្ស័យទាំង២នាក់ក្រោយពេលសាកសួរហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាចត់ការតាមច្បាប់ចំណែកជនរងគ្រោះដែលត្រូវរំដោះត្រូវបានប្រគល់ជូនមណ្ឌលអប់រំកែប្រែភ្នំបាក់ខេត្តបន្ទាយមានជ័យ៕(ប៊ុន ធឿន)

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *