ទំព័រដើម / ព័ត៌មានសំខាន់ៗ / ពលរដ្ឋខេត្តកំពងធំប្រកបមុខរបរកែច្នៃថ្ម ធ្វើជាព្រះបដិមាករ និងចំឡាក់ផ្សេងៗ

ពលរដ្ឋខេត្តកំពងធំប្រកបមុខរបរកែច្នៃថ្ម ធ្វើជាព្រះបដិមាករ និងចំឡាក់ផ្សេងៗ

ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រកបមុខរបរកែច្នៃថ្ម ធ្វើជាព្រះបដិមាករ និងចំឡាក់ផ្សេងៗដើម្បីរកប្រាក់ជួយឲ្យជីវភាពគ្រួសារកាន់តែប្រសើឡើង ។លោក អ៊ុំ ផ្លកខៀវ ជាមេភូមិសំណាក បានប្រាប់ទូរទស្សន៏ហង្សមាសឪ្យដឹងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៧នេះឲ្យដឹងថា៖ប្រជាពលរដ្ឋជាង៤០%រស់នៅភូមិក្នុងសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រកបមុខរបរ សិប្បកម្មកែច្នៃថ្ម ធ្វើជារូបព្រះបដិមាករនិងចំណាក់១ចំនួនទៀត ដូចជារូបចំឡាក់ ព្រះចូលនិពាន្ត រូបតាឥសី តោ ដំរីនិងព្រះតូចធំ។

លោកបន្តថា!តាមរយៈការធ្វើសិប្បកម្មកែច្នៃថ្មខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋភាគច្រើនគឺមានជីវភាពធូធារជាងមុន។ ហើយ​ជាងនេះទៅទៀតនៅតំបន់ភូមិព្រះនេះអាចផ្តល់ការងារដល់កម្មករ រាប់រយនាក់ចូលមកធ្វើការ ព្រោះប្រាក់ពលកម្មរបស់កម្មករម្នាក់ៗ មានតម្លៃចាប់ពី៣៥០០០រទៅ៤៥០០០រៀលក្នុង១ថ្ងៃ ដែលអាចកាត់បន្ថយការធ្វើចំណាកស្រុកមួយកម្រិតដែរ លោកពូ ប៉ាចាន់ណា ជាប្រជាពលរដ្ឋរស់នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំបានឲ្យដឹងថាក្រុមគ្រួសាររបស់គាត់បានចាប់យកអាជីពសិប្បកម្មកែច្នៃថ្ម ធ្វើជាចំឡាក់ព្រះបដិមាករនេះគឺតាំងពីឆ្នាំ២០០០មក រហូតមកទល់ពេលនេះអស់រយៈពេលជាង១៧ឆ្នាំហើយ។

លោកពូបន្តថា៖ការកែច្នៃព្រះបដិមាករមួយព្រះអង្គរធំ ដែលមានបាទក្រោមចាប់ពី២ម៉ែត្រ តៅ២;៥០ម៉ែត្រ ត្រូវប្រើរយៈពេលកែច្នៃចាប់ពី៣៥ថ្ងៃទៅ៤៥ថ្ងៃ!អាស្រ័យទៅលើតម្រូវការរបស់អតិថិជន ជាអ្នកកម្មង់។

លោកបានបន្តថារូបចំឡាក់ព្រះបដិមាករ១ព្រះអង្គធំនេះ លក់បានតម្លៃចាប់ពី៣៥០០ដុល្លាទៅ៣៨០០ដុល្លា អាស្រ័យទៅ​តាម​ចំណាយផ្លូវខេត្តនីមួយៗជិតឬឆ្ងាយម្យ៉ាងទៀតពួកគាត់ម្នាក់ៗសុទ្ឬតែបានចូលរៀននៅសាលាឯកទេសក្រុងភ្នំពេញមានតែកម្មករ១ចំនួនតូចប៉ុណ្នោះគឺចេះតៗគ្នា តែមុខរបរនេះគ្រាន់តែហុយបន្តិច។

លោកផ្លោក ចាន់រដ្ឋា ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ធំបានឲ្យដឹងថា!ទីតាំងសិប្បកម្មកែច្នៃថ្ម នៅក្នុងខេត្តកំពង់ធំ មានមួយកន្លែងខាងលើនេះហើយគាត់ម្នាក់ៗបានទិញប្រភេទថ្មពួក ថ្មភ្នំ និងថ្មក្រានីត មកពីខេត្តព្រះវិហារ ដោយមានអាជ្ញាប័ណ្ណលក់ទិញត្រឹមត្រូវ។

លោកបន្តថា៖ ទីតាំងសិប្បកម្មនេះបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងបរិស្ថានខ្លះៗដូចជាមានការដាក់តាំងរូបចំឡាក់លើចិញ្ចើមផ្លូវ មានធូលីហុយធ្វើឲ្យប៉ះពាល់សុខភាពអ្នកដំណើតែបញ្ហានេះ មន្ទីរជំនាញបានសហការជាមួយអាជ្ញាធរស្រុកបានចុះអប់រំម្តងរួចហើយកាលពីឆ្នាំ២០១៥ និងបន្តប្រតិបត្តិការចុះណែនាំអប់រំម្តងទៀតនៅចុងឆ្នាំ២០១៧នេះ៕

Check Also

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារមួយដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រសំដៅលើកកម្ពស់សុវត្តិភាពនិងលក្ខខណ្ឌការងារនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរឡើងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *