ទំព័រដើម / ព័ត៌មានសំខាន់ៗ / រថយន្តធុនធ្ងន់សណ្តោងក្បាលកន្ទុយ ដាច់កាឡេខូចនៅចំកណ្តាលស្ពានវត្តគរ

រថយន្តធុនធ្ងន់សណ្តោងក្បាលកន្ទុយ ដាច់កាឡេខូចនៅចំកណ្តាលស្ពានវត្តគរ

ខេត្តបាត់ដំបងៈរថយន្តដឹកធ្ងន់សណ្តោងក្បាលកន្ទុយ១គ្រឿងបានដាច់កាឡេខូចនៅចំពាក់កណ្តាលស្ពានវត្តគរក្រុងបាត់ដំបងអស់រយៈពេលជាច្រើនម៉ោងមកហើយបង្ករការកកស្ទះចរាចរណ៏ម្ចាស់កំពុងខ្នះខ្នែងរកជាងជួយជួសជុលយកចេញ៕ ម្ចាស់បើកបររថយន្តធំខាងលើបានឲ្យដឹងថា រថយន្តរបស់ខ្លួនបានដឹកដែកមកពីរាជធានីភ្នំពេញយកមកទម្លាក់នៅទីរួមខេត្តបាត់ដំបង ស្រាប់តែមកដល់លើស្ពានចៃដន្យដាច់កាឡេកង់មុខមិនអាចទៅមុខរួចទៀតឡើយ អស់រយៈពេលច្រើនម៉ោង លោកកំពុងខ្នះខ្នែងហៅជាងមកជួយដោះដូរឲ្យទាន់ពេលវេលា។

ម្ចាស់ដដែលបន្តថា ដោយសារវាដាច់កាឡេមិនអាចអូស ឬស្ទូចចេញបានឡើយលុះត្រាតែដោះចេញដាក់ថ្មី លោកព្រួយបារម្ភណ៏ដែរព្រោះរថយន្តដឹកធ្ងន់ចតឈប់លើស្ពានយូរបែបនេះមិនល្អទេ លោកកំពុងខ្នះខ្នែងធ្វើឲ្យលឿនហើយ។លោកហេង ប៊ុនលី,មន្រ្តីសាធារណៈការខេត្តបានឲ្យដឹងថា គ្រាន់តែដឹងដំណឹងភ្លាមលោកបានចុះមកត្រួតពិនិត្យមើលជាក់ស្តែងតែម្តង ឃើញថារថយន្តធំនេះបានដាច់កាឡេកង់មុខពិតប្រាកដ លោកបានថតនិងរាយការណ៏ទៅថ្នាក់លើបានជ្រាបហើយ ព្រោះរថយន្តនេះមិនអាចស្ទូចឬអូសចេញបានទេ។ លោកបន្តថា តែលោកស្នើរឲ្យម្ចាស់រថយន្តធំខាងលើប្រញាប់ប្រញាលរកជាងមកធ្វើដោះដូរឲ្យបានទាន់ពេលវេលា មិនអនុញ្ញាតិឲ្យឈប់ចតយូរលើស្ពានបានទេ ជៀសវាងបង្កគ្រោះថ្នាក់ផ្សេងៗនិងស្ទះចរាចរណ៏លើស្ពានផងដែរ។

សូមបញ្ជាក់ដែរថា ស្ពានវត្តគរមានទីតាំងស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ដែរបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៣ ជាជំនួយឥត សំណង ពីប្រជាជនជប៉ុន ជានិមិត្តរូបនៃចំណងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា៕កាំងរី

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *