ទំព័រដើម / តុលាការ / ផ្តន្ទាទោសមេថ្នាំញៀនជនជាតិប៊ែលហ្សិកម្នាក់ដាក់ពន្ធនាគារអស់មួយជីវិតរឿងដឹកថ្នាំញៀនជាង១គីឡូចូលមកកម្ពុជា

ផ្តន្ទាទោសមេថ្នាំញៀនជនជាតិប៊ែលហ្សិកម្នាក់ដាក់ពន្ធនាគារអស់មួយជីវិតរឿងដឹកថ្នាំញៀនជាង១គីឡូចូលមកកម្ពុជា

ភ្នំពេញ៖បន្ទាប់ពីសវនការជាសាធារណៈលោកម៉េងតូនីជាប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះ​នៃសាលាដំបូងរាជធានីភ្នំ​ពេញ​​​នៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨នេះបានសម្រេចប្រកាសសាលក្រម​ផ្តន្ទាទោសបុរសជនជាតិប៊ែហ្សិកម្នាក់ដាក់ពន្ធ នា គារអស់មួយជីវិតនិងពិន័យជាប្រាក់​៨០លានរៀលពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនឆ្លងដែន។

ជនជាប់ចោទឈ្មោះ Catry David Noel M.ភេទប្រុស ជនជាតិប៊ែលហ្សិកកាន់លិ​ខិត​​ឆ្លងលេខ EN106323 ត្រូវបានកម្លាំងជំនាញការិយាល័យ (ក១)មន្ទីរប្រឆាំងគ្រឿង​ញៀន សហការជាមួយសមត្ថកិច្ចគយនគរបាលអន្តោប្រវេសន៍ និង សមត្ថ​កិច្ចពាក់ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បង្ក្រាបបានកាលពីថ្ងៃទិ១០ ខែមករា ឆ្នាំ២០១៨ កន្លងទៅពាក់ព័ន្ធនិងករណីដឹកជញ្ជូនសារធាតុញៀនឆ្លង​ដែនពីប្រទេសប្រេសីល ឆ្លងកាត់អេហ្សុពីថៃមកកម្ពុជានៅចំណុច ច្រកអ្នកដំណើរ​មក​ដល់នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាប​​សមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនប្រ​ភេទ (Cocaine) ទម្ងន់ 1003.24g ដែលបានលាក់បង្កប់ក្នងបាតរបស់វ៉ាលីស៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *