ទំព័រដើម / Uncategorized / នាំយកដីកាកោះលោកសម រង្ស៊ីទៅបិទនៅអគារអតីតស្នាក់ការប្រឆាំងគ្មានមនុស្សនៅ

នាំយកដីកាកោះលោកសម រង្ស៊ីទៅបិទនៅអគារអតីតស្នាក់ការប្រឆាំងគ្មានមនុស្សនៅ

ភ្នំពេញ៖យោងតាមនគរបាលអះអាងថានៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨ នៅ​ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ មន្រ្តីប៉ូលិសនបាលសង្កាត់ចាក់អង្រែ​លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានចុះមកបិទដីកាកោះ នៃអយ្យការ​អមសា​លា​ដំបូងរាជធានីភ្នំពេញអញ្ជើញលោក សម រង្ស៊ីអតីតប្រធានគណ​បក្សសង្គ្រោះ​ជាតិ ចូលខ្លួនសាក់សួរនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង​០៩ព្រឹក អំពីដំណើរឿងករណីពាក់ព័ន្ធការប្រមាថព្រះម​ហាក្ស​ត្រ។

កាលពីថ្ងៃទី១៥ខែមិថុនាលោកសៀង សុខព្រះរាជអាជ្ញារងអមអយ្យការអមសា​លា​ដំបូងរាជធានីភ្នំពេញបានបញ្ជូនដីកាកោះទៅសមត្ថកិច្ចក្នុងការកោះហៅ​ជន​ស​ង្ស័យលោកសម រង្ស៊ីអាយុ៦៤ឆ្នាំចូលទៅកាន់អយ្យការដើម្បីសាកសួពីបទប្រមាថព្រះមហា​ក្សត្រដែលត្រូវបានផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះ Sam​Rainsyបន្តបន្ទាប់​កាលពីខែមិថុនាមីនេះ។តុលាការបានបញ្ជាក់ថាលោកសម រង្ស៊ីត្រូវមកតុលាការនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង៩ព្រឹក។សាម៉ីខ្លួនត្រូវនាំយកមកជាមួយឯកសារផ្សេង”ប្រសិនបើមាន។

គួររំលឹកថាអ្នកដែលប្រមាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនត្រូវចាប់ ចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារក្នុងនោះមាននាយកសាលាម្នាក់ផងនៅខេត្តកំពង់ធំ។ក្នុងនោះចំណែកលោកលឺឡាយស្រេងវិញបានគេចខ្លួនទៅក្រៅប្រទេសបាត់ខណៈពេលតុលាការបានកោះហៅចូលបំភ្លឺករណីប្រមាណព្រះមហាក្សត្រដែរ៕/ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *