ទំព័រដើម / ព័ត៌មានជាតិ / ប្រមុខរាជរដ្ឋាភិបាល ប្រកាសបញ្ចុះថ្លៃប្រេង ៤សេន ដុល្លារ​ក្នុង១លីត្រ ចាប់​ពីថ្ងៃទី១  ខែ កក្កដាខាងមុខនេះតទៅ

ប្រមុខរាជរដ្ឋាភិបាល ប្រកាសបញ្ចុះថ្លៃប្រេង ៤សេន ដុល្លារ​ក្នុង១លីត្រ ចាប់​ពីថ្ងៃទី១  ខែ កក្កដាខាងមុខនេះតទៅ

ភ្នំពញ៖ ប្រមុខរាជរដ្ឋាភិបាល ប្រកាសបញ្ចុះថ្លៃប្រេង ៤សេន ដុល្លារ​ក្នុង១លីត្រ ចាប់​ពីថ្ងៃទី១  ខែ កក្កដាខាង មុខ នេះតទៅ  ដើម្បីចូលរួមបញ្ចុះតម្លៃប្រេងនៅកម្ពុជា ឆ្លើយតប និងទុកកង្វល់របស់ប្រជាពលរដ្ឋ។

 

សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសដាក់ ចេញនូវផែនបញ្ចុះតម្លៃប្រេង៤សេន​ដុល្លារ​ក្នុង១លីត្រ​

ដើម្បីឲ្យសាំងនៅកម្ពុជាអាចចុះថ្លៃ១៦០ រៀល ក្នុង១លីត្រ​ចាប់ពីខែក្រោយនេះតទៅ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រនាព្រឹក ថ្ងៃទី ២២  ខែ កក្កដា នេះ  សម្តេចបានបញ្ជាក់ថាការដែលអាចអនុវត្តន៍ផែនការនេះបាន គឺបន្ទាប់ពីមាន

កិច្ចព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាល ដែលជួយចេញខាត២សេន ដុល្លារ និង ក្រុមហ៊ុននាំប្រេងចូលជួយ​តម្លាក់​ថ្លៃ២សេន​ដុល្លារផងដែរ   ដែលផែនការនេះ ធ្វើឲ្យ ​រាជរដ្ឋាភិបាលត្រូវខាតបង់ក្នុង១ឆ្នាំៗ៣០លានដុល្លារ និងវិស័យឯកជនក៍​ជួយខាតបង់៣០លានដុល្លារក្នុង១ឆ្នាំៗផងដែរ។

​   សម្តេចបានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះបណ្តាក្រុមហ៊ុនប្រេងឥន្ទនៈទាំងអស់ដែលបានព្រមព្រៀង​ជា​មួយរាជរដ្ឋាភិបាលក្នុងការជួយបញ្ចុះតម្លៃប្រេង  ​ក្នុងការរួមចំណែកជួយដោះស្រាយក្តីកង្វល់ និងការលំបាករបស់ប្រ​ជា​ពលរដ្ឋ​ដោយសារបញ្ហាប្រេងសាំងឡើងថ្លៃក្នុងពេលកន្លងមកនេះ។

ជាមួយនិងផែនការបញ្ចុះតម្លៃប្រេងសាំងនេះ  លោក ​សុខ ​ទូច អ្នករត់ម៉ូតូកងបី បានបង្ហាញពីក្តីសប្បាយរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុន សែន ដែលតែងបានជួយដោះស្រាយរាល់ទុកលំបាក​ជូនប្រជាពលរដ្ឋ។

ដោយឡែកទាក់ទងនិងស្ថានការនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលកាន់តែខិតជិតចូលដល់បោះឆ្នោតសាកល អាណត្តិទី៦ ខាងមុខនេះ   សម្តេចតេជោបានអំពាវ​នាវឲ្យគ្រប់​បណ្តា​គណបក្សនយោបាយ ​គួរកុំវាយប្រហារ ទៅលើ​គណបក្ស​នយោបាយដទៃ  ត្រូវធ្វើការឃោសនារបៀប​ផ្សាយ​ពាណិជ្ជកម្ម តែពីអ្វីជាផលិតផលល្អៗរបស់ខ្លួនបានហើយ

ការក្រើនរំលឹកដល់បណ្តាបក្សនយោបាយឲ្យធ្វើការឃោសនាចៀសវាង ការវាយប្រហារ បង្អាប់បណ្តាសបក្សដទៃ​នេះ  ​ដើម្បីឲ្យបក្សនយោបាឲយទាំងអស់មានសេចក្តីថ្លៃថ្នូ និងចៀសវាងការប៉ះពាសល់ដល់បក្សនយោបាយនានា៕

   អត្ថបទ៖ប្រាក់​សុវណ្ណតារា  

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *