ទំព័រដើម / ព័ត៌មានជាតិ / មន្រ្តីស្ថានទូតតំណាងកម្ពុជា អន្តរាគមជួយពលរដ្ឋខ្មែរចំនួន២១នាក់

មន្រ្តីស្ថានទូតតំណាងកម្ពុជា អន្តរាគមជួយពលរដ្ឋខ្មែរចំនួន២១នាក់

ភ្នំពេញ៖ប្រភពព័ត៌មានពីក្រសួងការបរទេសកម្ពុជាបានអះអាងថាមន្រ្តីស្ថានទូតតំណាងកម្ពុជា អន្តរាគមជួយពលរដ្ឋខ្មែរចំនួន២១នាក់ពីប្រទេសសិង្ហាបូរីចំនួន​២នាក់ ប្រទេសម៉ាឡេស៊ីចំនួន១២នាក់និងពីក្រុងសៀងហៃប្រទេសចិនចំនួន៧​នាក់ ហើយពលរដ្ឋខ្មែរទាំងនោះបានមកដល់ស្រុកកំណើតវិញចាប់ពីថ្ងៃទី​៣​ដល់ថ្ងៃទី​២២​ខែមិថុា ឆ្នាំ២០១៨នេះ។

១.ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី បានជួយរៀបចំមាតុភូមិនិវត្ត​ន៍របស់ពលការិនី ខ្មែរចំនួន២នាក់មកពីខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដែល​បានទៅបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសសឹង្ហបូរី កាលពីខែមេសា និង​ខែឧសភាឆ្នាំ២០១៨ តែមិនអាចទ្រាំទ្រការងារលំបាកនៅទីនោះបាននិងដោយ​សារមានធុរៈក្នុងគ្រួសារ។ ស្ថានទូត បានផ្តល់កន្លែងស្នាក់នៅអាហារបរិភោគ ព្រមទាំងជួយទាមទារលិខិតឆ្លងដែននិងសំបុត្រយន្តហោះពីភ្នាក់ងារនាំពលករ ហើយពលការិនីទាំងពីរនាក់បានមកដល់កម្ពុជាវិញ ជាបន្តបន្ទាប់ នៅថ្ងៃទី០៨ និងថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៨ ។

២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន១២នាក់ មកពីខេត្តកណ្តាល កំពត កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះវិហារ និងរាជធានីភ្នំពេញ ក្នុងនោះពលករមានចំនួន២នាក់ និងពលការិនី៧នាក់ ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី និង​៣នាក់ជាកុមារ (កូនរបស់ពល-ការិនីម្នាក់)។ ពលរដ្ឋខ្មែរទាំង១២នាក់នោះ បានមកដល់កម្ពុជាវិញជាបន្តបន្ទាប់ ចន្លោះពីថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០១៨ ។

៣. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន បានអន្តរាគមជួយសង្រ្គោះនិងរៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរចំនួន៧នាក់ មកពីខេត្តកណ្តាលកំពង់ចាម តាកែវ បាត់ដំបងពោធិ៍សាត់ព្រៃវែង និងស្វាយរៀងដែលត្រូវបានមេខ្យល់នាំធ្វើដំណើរពីកម្ពុជា​ទៅ​រៀប​ការនិងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៣ និងដើមឆ្នាំ២០១៨។

ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគនិងរៀបចំឯកសារធ្វើដំណើរដល់ស្រ្តីខ្មែរ ទាំង៧នាក់ហើយពួកគេនឹងមកដល់កម្ពុជាវិញ នៅយប់ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៨ ។/ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *