ទំព័រដើម / បរិស្ថាន / បញ្ហាសំរាមអាជ្ញាធរាជធានីចាប់ពង្រឹងយន្តការប្រមូលសំរាមឲ្យកាន់តែមានប្រសិទ្ធិភាព

បញ្ហាសំរាមអាជ្ញាធរាជធានីចាប់ពង្រឹងយន្តការប្រមូលសំរាមឲ្យកាន់តែមានប្រសិទ្ធិភាព

ភ្នំពេញ៖អាជ្ញាធរាជធានីភ្នំពេញចាប់ពង្រឹងយន្តការ លើការងារប្រមូលសំរាម នៅតាមសង្កាត់ទាំង១០៥និងខណ្ឌទាំង១២ដោយដាក់ផែនការ ឲ្យភ្នាក់ងារប្រមូលសំរាម​នៅតាមសង្កាត់ ក្នុងខណ្ឌនីមួយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមូលសំរាមឲ្យបានទាន់ពេលនិងមានប្រសិទ្ធិភាពដើម្បី លើកកម្ពស់សោភ័ណភាពរាជ​ធានីភ្នំពេញ មានបរិស្ថានល្អស្រស់បំព្រង ។

ក្នុងកិច្ចប្រជុំពង្រឹងលើការងារប្រមូលសំរាម នៅតាមបណ្តាសង្កាត់ ខណ្ឌក្នុងរាជ​ធានីភ្នំពេញ នៅថ្ងៃទី២១ មិថុនា នៅសាលារាជធានី លោក ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញមានប្រសាសន៏ថា បច្ចុប្បន្នបញ្ហាសំរាម គឺជាបន្ទក់ដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មានការលំបាកក្នុងការដោះស្រាយ ព្រោះវាបានបង្កឲ្យមានភាពស្មុគស្មាញ ប៉ះពាល់ដល់ បរិស្ថាន និងសុខភាពសាធារណៈ ពិ​សេស បង្កឲ្យបាត់បង់សោភ័ណភាពរាជធានី ដែលបញ្ហានេះ ភ្នាក់ងារប្រមូលសំរាមនៅតាមសង្កាត់ ក្នុងខណ្ឌនីមួយ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនស៊ីនទ្រី ត្រូវពង្រឹងការងារប្រមូលសំរាមនេះឡើងវិញ។

លោក អភិបាលរាជធានីបញ្ជាក់ថា រយៈពេល១ខែ ២ខែចុងក្រោយនេះ ការប្រមូលសំរាមមិន បានទាន់ពេលទេ ធ្វើឲ្យមានការកកស្ទះនៅតាមចិញ្ចើមថ្នល់ ដងផ្លូវសាធារណៈក្នុងររាជធានីជាច្រើនកន្លែង ខណៈដែលនៅតាមបណ្តាលសង្កាត់មានភ្នាក់ងារប្រមូលសំរាម មានប្រាក់ឧបត្ថម្ភហើយមិននាំគ្នាធ្វើការ។ ដូច្នេះ អាជ្ញាធរសង្កាត់-ខណ្ឌ ត្រូវផ្សព្វផ្សាយការងារនេះឲ្យបានទូលំទូលាយនិងទាន់ពេលជូនប្រជាពលរដ្ឋ។ ចំណែកចៅសង្កាត់ អភិបាលខណ្ឌ ត្រូវដាស់តឿន ភ្នាក់ងារប្រមូលសំរាម ក្នុងមូលដ្ឋានខ្លួនចុះមើលសំរាម បើមាននៅតាមចិញ្ចើមថ្នល់ត្រូវរាយការណ៏មកមេរបស់ខ្លួន ដើម្បី សហការជាមួយស៊ីន ទ្រីដឹកជញ្ជូនសំរាមចេញឲ្យបានទាន់ពេល។

លោកឃួង ស្រេង លើកឡើងថា “សុំឲ្យសង្កាត់-ខណ្ឌរៀបចំសេនារីយោឡើងវិញជុំវិញបញ្ហាសំរាមនៅមូលដ្ឋានរបស់ខ្លួន ដីកកនៅលើទ្រូវផ្លូវ កិច្ចការងារនេះយើងនឹងធ្វើបន្តទៀត ប៉ុន្តែឥឡូវខ្លួនយើងជាមន្ត្រីរាជការធ្វើជាគំរូ គេ មិនត្រូវសំរាមចោលតាមផ្លូវ យកសំរាមទៅបោះចោលក្នុងធុងឲ្យស៊ីនទ្រីប្រមូលស្អីហ្នឹងទុកដាក់ឲ្យបានត្រឹមត្រូវ ខណ្ឌចឹងដែរទៅវិញ ត្រូវបង្រៀនមន្ត្រីរាជការទាំងអស់ឲ្យអនុវត្តគំរូនេះ ផ្តើមចេញពិយើងទើបប្រ ជាជមគាត់ទទួលយក គាត់ធ្វើតាម។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះបញ្ហាទុកដាក់ប្រមូលសំរាមនេះ រដ្ឋបាល សាលារាជធានីភ្នំពេញមានគម្រោងស្នើសុំទៅក្រសួងបរិស្ថានដើម្បី បង្កើតជាឡនៅតាមសង្កាត់ ខណ្ឌជាយក្រុងសម្រាប់ដុតសំរាមចោល ដើម្បីកាត់បន្ថយការដឹកជញ្ជូននិងទុកដាក់សំរាមតែ១កន្លែង។សូមបញ្ជាក់ថា សំរាមនៅរាជធានីភ្នំពេញ មានចំនួនជាង២ពាន់តោន ត្រូវបានដឹកចេញជារៀង រាល់ថ្ងៃ ឆ្ពោះទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ៕ដោយ៖វេង សំបូរ

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *