ទំព័រដើម / ទស្សនៈថ្មី / សម្តេច ហ៊ុន សែន ចូលរួមសម្ពោធផ្លូវការណ៍សួនសត្វភ្នំពេញសាហ្វារីតម្លៃវិនិយោគ១០លានដុល្លារលើផ្ទៃដី៦០ហិចតា

សម្តេច ហ៊ុន សែន ចូលរួមសម្ពោធផ្លូវការណ៍សួនសត្វភ្នំពេញសាហ្វារីតម្លៃវិនិយោគ១០លានដុល្លារលើផ្ទៃដី៦០ហិចតា

ភ្នំពញ៖នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធ សួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ។

សួនសត្វភ្នំពេញសាហ្វារី គឺជា​ព្រៃកម្សាន្ដ​ភ្នំពេញ​ទី១ដ៏ធំជាងគេបង្អស់​​នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយអ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​​ក្រុមប្រឹក្សា​ភិបាល និង​ជា​​អគ្គនាយក​​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ​ស្ថិត​​នៅ​ក្នុង​​តំបន់​អភិវឌ្ឍន៍​​ទីក្រុង​រណប​ថ្មី របស់​អ្នក​​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​​ភ្នំពេញ។

សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។ សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ សាងសង់​នៅលើផ្ទៃដី​ជាង ៦០ហិចតា​ក្នុងជំហានទី១ ដែលហ៊ុមព័ទ្ធ​​ទៅ​ដោយ​​រចនា​បថ​​ដ៏​សម្បូរ​​បែបលំនាំ​តាមសម័យ​អង្គរ ​ទាំង​ក្នុង ​និងក្រៅ អម​ជាមួយ​​ព្រៃឈើ​​រាប់​សិប​​ហិកតា ​ជា​តំបន់​​ទេសចរណ៍​​ដ៏​​សំខាន់​​​សម្រាប់​​សម្រាក​លំហែកាយ៕

Leave a Reply

Your email address will not be published. Required fields are marked *