ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជានិងឥណ្ឌូណេស៊ីគ្រោងបើកការហោះហើរត្រង់

កម្ពុជានិងឥណ្ឌូណេស៊ីគ្រោងបើកការហោះហើរត្រង់

ភ្នំពញ៖ សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអុញ្ញាត្តិឲ្យ​ ឯកឧត្តម Sudiman Haseng ដែលទើបត្រូវ​បាន​តែងតាំងជាឯកអគ្គ​រដ្ឋ​ទូត​វិសាមញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងគួរសមនៅវិមានសន្ដិសភាពកាលពីម្សិលមិញ។

​នៅក្នុងជំនួបនេះ​ឯ.ឧឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីមានប្រសាសន៍ជំរាបជូនសម្តេចតេជោ​នាយក​​រដ្ឋមន្រ្តីថា ឯកឧត្តមពិតជាមានការរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត ឥណ្ឌូ​ណេ​ស៊ីប្រចាំកម្ពុជា។ តាមរយៈបេសកកម្មការទូតនេះឯកឧត្តមសូមប្តេជ្ញាចិត្តពិសេសខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថ​ភាព ដើម្បីធ្វើយ៉ាងណាជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចថ្មីទៀត តាម​រយះការបង្កើននូវកិច្ចសសហប្រតិបត្តិការយ៉ាងស្អិតរមួតនៃប្រទេសទាំងពីរកម្ពុជា ឥណ្ឌូណេស៊ី ជាពិសេសឈរលើមូលដ្ឋាននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងក្នុងទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។

ឯកឧត្តមមានប្រសា សន៍ជំរាបជូនសម្តេចតេជោដែរថា ពាក់ព័ន្ធទៅនិងការជំរុញ​ទំនាក់ទំនង​រវាងប្រជាជន និងប្រជាជន ពេលនេះមានក្រុម ហ៊ុនឡាយអ៊ិនអ៊ែរ មានបំណងបើក​ជើង​ហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា តាមរយៈនេះឯកឧត្តមនឹងខិតខំជួយ ជំរុញឲ្យមាន​ការហោះហើរត្រង់ឲ្យបានឆាប់រហ័សបំផុត តាមអ្វីដែលអាចធ្វើទៅបាននៅពេលខាងមុខ។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ជាការពិតណាស់ទំនាក់​ទំនង​នៃប្រទេសទាំង​ពីរកម្ពុជា ឥណ្ឌូណេស៊ី មានភាពល្អប្រសើរខ្លាំង​ណាស់ ហើយឆ្នាំ​២០១៨​នេះ​ទៀតសោត គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងន័យនេះយើង​គម្បី​ណា​ពិនិត្យមើលសកម្មភាពផ្សេងៗដើម្បីប្រារព្វខួបរួមគ្នាក្នុង ​ន័យឆ្លុះបញ្ចាំងនូវទំ​នាក់ទំនងប្រ​ទេសទាំងពីរ។

សម្តេចតេជោបន្តថា ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ គឺមានសារសំ​ខាន់ខ្លាំង​ណាស់ ក្នុងន័យនេះសម្តេចបានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតពិនិត្យមើល លើ​ទំនាក់​ទំនងកិច្ចសហប្រតិបត្តិការនៃវិស័យទាំងអស់នោះ និងវិស័យផ្សេងៗទៀត ដែលអាចផ្តល់លទ្ធ​ភាពជំរុញ កិច្ចសហ​ប្រតិ​បត្តិការនៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនិងការហោះហើរត្រង់ សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តីមានប្រសាសន៍ កម្ពុជា ស្វាគមន៍និងចាត់ទុកថា គឺជាជ្រុងមួយនៃការពង្រីក​វិសាលភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌូណេស៊ី៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *