ទំព័រដើម / នយោបាយ / សម្តេចក្រុមព្រះមានសុខភាពធម្មតាកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យក្រុងបាងកកប្រទេសថៃ

សម្តេចក្រុមព្រះមានសុខភាពធម្មតាកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យក្រុងបាងកកប្រទេសថៃ

ភ្នំពេញ៖លោកយូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងថា”សម្តេចក្រុមព្រះបានមានសភាពធូស្រាល តែមិនត្រូវបានទូលពីស្ថានភាពពិតអ្នកម្នាងបានស្លាប់នោះទេ។គណបក្សនឹងបញ្ជូនមេធាវីពិនិត្យមើលឯកសារនៅតុលាការ”។ការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃរបស់អ្នកម្នាងអ៊ុកផល្លា រណឫទ្ធិនាព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៨។

លោកអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានលើកឡើងថា”យើងទទួលស្គាល់ការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចនគរបាល និងបន្តបញ្ជូនមេធាវីសិក្សាលើកសំ​ណុំ​រឿងនេះនៅតុលាការ។ករណីចុងក្រោយនៃរឿងនេះនៅតុលាការ ការចោទប្រ​កាន់ជនបង្កលុះត្រាណាមានដើមបណ្តឹង។លោកថាពេលនេះសម្តេចក្រុមព្រះកំពុងសម្រាកព្យាបាលដោយគ្រូពេទ្យ ហើយទ្រង់មានអាការៈធូរស្រាលនឹងអាច​យាង​មកកម្ពុជាវិញនៅពេលខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានលោកយូ ហុកគ្រីបានលើកឡើងថាតាមរយៈអ្នកនៅជិ​ត​សម្តេចក្រុមព្រះនោះ​ថា”​សុខភាពរបស់ទ្រង់បានស្រួលជាងមុនហើយ។ទ្រង់សូមអរគុណចំពោះអ្នកដែលយកចិត្តទុកដាក់ទ្រង់ទាំងអស់”។លោកថាពេលដឹងខ្លួននិងមានបន្ទូលរួចនោះសម្តេចក្រុមព្រះបានសូមឲ្យពលរដ្ឋខ្មែរទាំងអស់ទៅបោះ​ឆ្នោតនិងកុំជឿងតាមការញុះញ៉ង់របស់គេថា”នៅផ្ទះឈ្នះឯងនោះវាមិនអាចទៅ​រួចទេព្រោះវាជាឱកាស៥ឆ្នាំម្តង។នេះជាការសំដែងឆន្ទះរបស់បងប្អូន”​សម្រាប់​ការបោះឆ្នោតសកល។

លោកយូ ហុកគ្រីបានលើកឡើងទៀតថា៖គណបក្សហ្វ៊ុនស៊ិនប៉ិចបានបង្កើតគណៈ​កម្មការដោះស្រាយបញ្ហាដែលមានលោកផ្ទាល់លោក ប៉ោ ប៊ុនស្រ៊ី លោក ញ៉េប ប៊ុន​ជិន លោក យឹម សាវី និងលោក វ៉ានសុផាន់ណា។គណៈកម្មាការនេះមានដំណើរការធម្មតាក្នុងការដឹកនាំគណបក្សឆ្ពោះទៅរការបោះឆ្នោតឈានទៅរកការជោគជ័យ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានលោកថ្លែងប្រាប់អ្នកសារព័ត៌មានលោកយូ ហុកគ្រីបានលើកឡើងថា”ខ្ញុំមិនអាចវាយតម្លៃថាការព្យាបាលនោះចំណាយប៉ុន្មានទេ។តែសុខភាពទ្រង់បានធូរស្រាលច្រើន។ការព្យាបាលនេះក្រុមហ៊ុនធានារ៉ាបរងចំ​ណា​យច្រើនិងមានព្រះរាជព្រទានពីព្រះមហាក្សត្រនិងសម្តេចម៉ែជួយរហូតតាំងពេលគ្រោះថ្នាក់និងដល់ពេលមន្ទីរពេទ្យថៃ៕/ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *