ទំព័រដើម / សន្តិសុខសង្គម / ភ្លេីងឆេះផ្ទះ១ខ្នងសន្ធោសន្ធៅអស់ទាំងស្រុងពេលម្ចាស់ផ្ទះមិននៅតែភ្លើងបានរាលដាល២០ខ្នងទៀត

ភ្លេីងឆេះផ្ទះ១ខ្នងសន្ធោសន្ធៅអស់ទាំងស្រុងពេលម្ចាស់ផ្ទះមិននៅតែភ្លើងបានរាលដាល២០ខ្នងទៀត

ភ្នំពេញ៖ផ្ទះ១ខ្នងបានឆេះនិងរាលដាលដល់ផ្ទះ២០ខ្នងត្រូវបានភ្លើងឆេះដែល​រាល​ដាលចេញពីផ្ទះមួយខ្នងនៅវេលាប្រហែលម៉ោង៥ព្រឹកថ្ងៃ​ទី២៤ខែមិថុនាឆ្នាំ​២០១៨​មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ខណ្ឌមានជ័យ។សមត្ថកិច្ច អាជ្ញាធរខណ្ឌបានចុះជួយអន្ត​រាគម​ន៍ភ្លាមៗផងដែរ។តែដោយសារផ្លូវតូចចង្អៀត​ពិបាករថយន្តពន្លត់អគ្គិភ័យចូលអន្តរាគមន៍។អគ្គិភ័យកំពុងឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយទៀតដោយ​សារ​ផ្ទះឈើសង់ជាប់ៗគ្នា។រីឯចំពោះមូលហេតុនៃការ​ឆាបឆេះនេះមិនទាន់ដឹងនៅឡើយទេ ។

សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដែលចាក់​សោទុកចោលភ្លើងបានចាប់ឆេះបន្តរាល​ដាល​​​​ដល់ផ្ទះអ្នកជិតខាងនៅជុំវិញយ៉ាងសន្ធោសន្ធៅ។ហេីយរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ហេតុការនេះបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង៥​និង​០០​នាទីទៀបភ្លឺថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៨​នៅចំណុចតាមផ្លូវលេខ ក្រុម៥ ស្ថិតនៅភូមិក្បាល​ទំនប់ទី៣សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

លោកឌី រ័ត្នខេមរុណអភិបាលរងខណ្ឌមានជ័យបានប្រាប់អោយដឹងថាគ្រោះអគ្គី​ភ័យបានកេីតឡេីងអណ្ដាតភ្លេីងឆាបឆេះចេញពីផ្ទះឈេីប្រក់សង្ក័សីដែលមានទំហំបណ្ដោយ៦ទទឹង៤ម៉ែត្រហេីយនិងឆេះរាលដាលផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញជាច្រេីន​ខ្នងទៀត៊។ក្រោយមកកីមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញនិងរថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញមកដល់បាននិងកំពុងស្វះស្វែងទាញទុយោទឹកបាញ់ពន្លត់ជាមួយនគរបាលអគ្គិភ័យ ដើម្បីកុំអោយឆេះឆ្លង​រាលដាលតទៅទៀត ។

លោកតេង សុីណូ អធិការខណ្ឌមានជ័យបានបញ្ជាក់ថាករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដោយដេីមហេតុឆេះចេញពីផ្ទះឈេីប្រក់ដំបូលសង្ក័សីម្ចាស់បានចាក់​សោផ្ទះមិននៅហេីយបង្កអណ្ដាតភ្លេីងឆេះសន្ធោសន្ធៅទម្រាំរថយន្តពន្លត់អគ្គីភ័យមកដល់ក៏ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតហេីយដោយខ្លាចគ្រោះថ្នាក់និងរបួសដល់ប្រជាពលរដ្ឋក៏ហេីយអោយពួកគាត់ចេញពីក្នុងផ្ទះហេីយទ្រព្យសម្បត្តិ​ណាសំខាន់យកចេញមកក្រៅសិន។សមត្ថកិច្ចថា៖ក្រោយមកក៏រថយន្តពន្លត់អគ្គ័យរបស់ស្នងការនិងក្រសួង​មហាផ្ទៃនិងកងរាជអា​វុធហត្ថនិងទីក្រុងជ្រាយចង្វាយនិងរថយន្តស្រាបៀរកម្ពុជាចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់រហូតដល់ម៉ោង៧និង២០នាទីព្រឹកបានគ្រប់គ្រងបានរលត់ទៅវិញ ។ចំពោះករណី​នេះមិនទាន់ដឹងមូលហេតុកំពង់ស្រាវជ្រាវហេីយផ្ទះប្រជាពលរដ្ឋដែលត្រូវអណ្ដាតភ្លេីងលាបត្របាក់មានចំនួន២០ខ្នងផ្ទះសង់អំពីឈេីប្រក់ដំបូលសង្ក័សីដែលមានទំហំពីបណ្ដោយ៦ម៉ែត្រទទឹង៣ម៉ែត្ររហូតដល់បណ្ដោយ៦​ម៉ែ​ត្រទទឹង​៤​ម៉ែត្រស្មេីនិង៣១គ្រួសារទ្រព្យសម្បត្តិយកចេញពីក្នុងផ្ទះបានតិចតួចខ្លាំងណាស់ក្នុងនោះ។សូមបញ្ជាក់ថារថយន្តពន្លត់អគ្គិភ័យចំនួនសរុបមាន២៨គ្រឿងក្នុងនោះរថយន្តស្នងការរាជធានីចំនួន១គ្រឿងរថយន្តអាវុធហត្ថ៥គ្រឿង រថយន្តមហាផ្ទៃ​៣​គ្រឿង​​ រថយន្តទីក្រុងកោះពេជ្រ ២គ្រឿងរថយន្តជ្រោយចង្វា៤គ្រឿងនិងរថយន្តស្រាបៀកម្ពុជា ១គ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់តែមិនអាចទប់បានទេ ដោយ​សារទីតាំងឆេះខាងលើផ្លូវតូចចង្អៀត ទើបធ្វើអោយឡានទឹកពិបាកក្នុងការជួយបាញ់ពន្លត់។ដោយ៖ដោយគួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *